ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា សន្តិភាព ផ្តើមចេញពី ចក្ខុវិស័យ និង ទស្សនវិស័យត្រឹមត្រូវក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិ និងការដោះ ស្រាយបញ្ហាដោយឈរលើការតម្កល់ប្រយោជន៍ជាតិជាធំ មកជាការ អភិវឌ្ឍ រីកចម្រើនជឿនលឿនគ្រប់វិស័យ
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា សន្តិភាព ដែលបានផ្តើមចេញពី ដំណើរដ៏វែងឆ្ងាយប្រកបដោយចក្ខុវិស័យ និងទស្សនវិស័យត្រឹមត្រូវ ក្នុង ការស្វែងរកការផ្សះផ្សា បង្រួបបង្រួមជាតិ និងការដោះស្រាយបញ្ហាដោ យឈរលើការតម្កល់ប្រយោជន៍ជាតិជាធំ បានហុចផ្លែផ្កាមកជាការអភិ វឌ្ឍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ។
កត្តាសុខសន្តិភាពនេះហើយ ដែលអនុញ្ញាតឱ្យយើងខ្ញុំជាយុវជនជំនាន់ ក្រោយមានឱកាសជាច្រើន ជាពិសេសក្នុងការប្រតិបត្តិដើរតាមគន្លង របស់ថ្នាក់ដឹកនាំក្នុងការការពារព្រះរាជបល្ល័ង្គ របបរាជានិយម និងព្រះ មហាក្សត្រ។ ជាក់ស្តែង តាមរយៈផ្លែផ្កានៃសន្តិភាព ដែលធ្វើឱ្យមានស្ថិរ ភាព និងការអភិវឌ្ឍ យើងមានឱកាស និងសមត្ថភាពពោរពេញដោយ មនសិការ និងឆន្ទៈស្នេហាជាតិខ្ពស់ក្នុងការរៀបចំ ព្រះរាជកម្មវិធីរំលឹក ព្រះគុណូបការៈនៃព្រះបិតាឯករាជ្យជាតិនៃយើង ដើម្បីបង្ហាញពីការបន្ត ស្មារតីស្វាមីភក្តិរបស់ទូលព្រះបង្គំយើងខ្ញុំចំពោះ ជាតិ សាសនា ព្រះ មហាក្សត្រ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា យើងខ្ញុំសូមសម្តែងនូវការគោរព កោតសរសើរយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រទេស ជាតិប្រកបដោយការលះបង់ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេស ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពការបញ្ចប់សង្រ្គាម ស្វែងរកសន្ដិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ការ ផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព និងនីតិរដ្ឋ។ ក្នុងនោះយើងខ្ញុំចងចាំផងដែរនូវ ការបេ្ដជ្ញា របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុព្រះរាជបល្ល័ង្កចំពោះមុខ ព្រះបរមសពរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ថា «ទូលបង្គំនឹង ការពាររាជបល្ល័ង្ក ការពាររាជានិយម ការពារ សម្តេចម៉ែ ការពារ ព្រះ មហាក្សត្រ សូមព្រះអង្គកុំព្រួយព្រះទ័យ ទូលបង្គំសច្ចាចំពោះមុខព្រះ វិញ្ញាណក្ខន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ... ។»
ព្រះរាជបណ្ដាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រមជាមួយ បេសកកម្ម និងការប្តេជាចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី សម្រាប់ប្រទេសជាតិ បានផ្តល់ជាសារអប់រំដល់យុវជនជំនាន់ក្រោយឲ្យចេះរួបរួមគ្នាស្រឡាញ់ ថែរក្សាការពារសន្ដិភាព និងការអភិវឌ្ឍដែលទទួលបានដោយលំបាកតាមរយៈពលិកម្មរបស់ថ្នាក់ដឹកនាំជាតិនាពេលបច្ចុប្បន្ន ការលះបង់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមន្រ្តីរាជការ ព្រមជាមួយការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់ដំណាក់កាល រហូតកម្ពុជាអាចសប្បាយរីករាយជាមួយនឹងសន្ដិភាពពេញលេញ អធិបតេយ្យភាព ឯកភាពជាតិ ឯកភាពទឹកដី សុខសុវត្ថិភាព ស្ថិរភាព និងវឌ្ឍនភាពលើគ្រប់វិស័យរហូតដល់ពេលនេះ៕
https://kronglungvek.com.kh
Post a Comment