លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាល និងពិសារអាហារ ជា មួយយោធិនចូលបម្រើកងទ័ព នៅឆ្នាំ១៩៧៧-១៩៧៨ ចំនួន ៥០០នាក់ ដែលសុទ្ធជាសាក្សីរស់បញ្ជាក់យ៉ាងពិតប្រាកដ ក្រោមការដឹកនាំដ៏ត្រឹម ត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូររំដោះជាតិ ឲ្យរួចផុតពី របបប្រល័យពូជសាសន៍ប៉ុល ពត
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំ ណាល និងពិសារអាហារដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយ នាយ ទាហានកំពុងបម្រើការងារនៅក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន យោធិនសោធននិវត្តន៍ យោធិនប្រភេទ២ អតីតយុទ្ធជន ដែលបានចូលបម្រើកងទ័ព នៅឆ្នាំ ១៩៧៧ -១៩៧៨ ចំនួន ៥០០នាក់ ដែលមាន ស្រុកកំណើតនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែល បានរៀបចំនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ។
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាអតីតអ្នកប្រយុទ្ធដើម្បីបុព្វហេតុជាតិ និង មាតុភូមិ ដែលកំពុងមានវត្តមាននាពេលនេះ គឺជាសាក្សីរស់ដែលបាន បញ្ជាក់យ៉ាងពិតប្រាកដ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំការតស៊ូររំដោះជាតិ និង ប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
ដែលសម្តេតេជោ ហ៊ុន សែន បានកសាងប្រទេសជាតិពីបាតដៃទទេ នៃ គំនរផេះផង់ ដែលបន្សល់ទុកពី សង្គ្រាម ដូច្នេះឯកឧត្តម អស់លោក លោកស្រី ដែលមានវត្តមាននៅទីនេះ គឺសុទ្ធសឹងជាប្រតិបត្តិករបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់ សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជានាំមកនូវសន្តិភាព រហូតក្លាយជាប្រទេសមាន សន្តិភាពពេញបរិបូរណ៍ រំដោះប្រជាជាតិកម្ពុជាចេញពីភាពក្រីក្រ ហើយ បាននឹងកំពុងបន្តការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ជាពិសេស សមិទ្ធផលថ្មីៗលើសមរភូមិប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មីនាពេលនេះ។
លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានគំនិតដ៏វិសេសវិសាលក្នុងការផ្តួចផ្តើម និងរៀបចំពិធីសំណេះ សំណាលជាប្រវត្តិ សាស្ត្រនេះឡើងបន្ទាប់ពីឆ្លងកាត់រយៈពេល ៤៥ឆ្នាំ នៃការបំពេញភារកិច្ចបម្រើជាតិមាតុភូមិដ៏ឧត្តុង្គឧត្តម សំដៅរំលឹកឡើង វិញនូវប្រវត្តិតស៊ូ និងស្នាដៃ ក៏ដូចជាការធ្វើបច្ចុប្បន្នភាព កម្មាភិបាល និងអតីតយុទ្ធជន មានអតីតភាពបានចូលបម្រើកងទ័ពកាលពីឆ្នាំ ១៩៧៧-៧៨ ដែលបានចូលរួមក្នុងបេសកកម្មបម្រើជាតិ មាតុភូមិនា រយៈពេលកន្លងមក។ ជាចុងក្រោយបន្ទាប់ពិធីសំណេះសំណាលចប់ គឺមានការពិសារអាហារសាមគ្គី និងថតរូបជាមួយគ្នា ប្រកបដោយ បរិយាកាសស្និទ្ធិស្នាល និងរីករាយជាទីបំផុត៕
https://kronglungvek.com.kh
Post a Comment