Header Ads

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា សហគ្រិន និងវិស័យឯកជនចូលរួម ចំណែកការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ សម្រាប់ការអភិវឌ្ឍ ជាតិតាមរយៈការស្រូបទាញចំណូល ជាពិសេសការបង្កើតការងារ នៅ ក្នុងប្រទេស

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សហគ្រិន និងវិស័យឯកជនបាន ចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ដែលជា កត្តាលិករដ៏សំខាន់ដល់ការអភិវឌ្ឍជាតិតាមរយៈការស្រូបទាញចំណូល ជាពិសេសការបង្កើតការងារនៅក្នុងប្រទេស ក៏ដូចជាឱកាសក្នុងការ ក្លាយខ្លួនជាសហគ្រិនដល់យុវជនជំនាន់ក្រោយផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា រូបខ្ញុំសូមចូលរួមអបអរសាទរដល់ CEO Master Club ចំពោះសមិទ្ធផលក្នុងការចូលរួមបណ្តុះបណ្តាល សហគ្រិនភាព ដល់ម្ចាស់អាជីវកម្មជាច្រើននៅក្នុងព្រះ រាជាណាចក្រ កម្ពុជា។ វិស័យឯកជននេះ គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិ បាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតប្រាក់ចំណូល ការងារ ក៏ដូចជាការចែករំលែកចំណេះដឹង បទពិសោធន៍ដល់យុវជន ក្នុងការត្រៀមខ្លួនចូលក្នុងវិស័យធុរកិច្ច។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់សមាជិក CEO Master Club ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណាក់កាល នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថែមទាំងចូលរួមជាការបរិច្ចាគធនធាន ជាសម្ភារៈបរិក្ខាក្តី ឬជាស្បៀងអាហារក្តី តែម្យ៉ាងទៀតគឺការចូលរួមអត់ ធ្មត់ និងយោគយល់ក្នុងដំណាក់កាលបិទខ្ទប់ ដែលនេះបង្ហាញពីការគាំ ទ្រយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ធ្វើឱ្យយើងអាចគ្រប់ គ្រងសភាពការណ៍បានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។ ចំពោះជោគជ័យ ខ្ញុំសូមជូនពរដល់សហគ្រិនម្នាក់ៗ ឱ្យទទួលបាន ជោគជ័យបន្ថែមទៀត។ ជោគជ័យរបស់យើងម្នាក់ៗ នឹងក្លាយជាជោគ ជ័យរបស់សង្គមជាតិទាំងមូលរបស់យើងផងដែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.