ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ទណ្ឌិតសម រង្ស៊ី បានប្រព្រឹត្តទង្វើស្មោក គ្រោកជាន់ឈ្លីរាជបល្ល័ង្គព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ដែលបង្ហាញពីអសីលធម៌បែបអនាថា ភាពអគតិ និងអវិជ្ជា
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាស៍ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រូបខ្ញុំ ពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុត របស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វ ផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះ អង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។
ការប្រើប្រាស់ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី និងទង្វើស្មោកគ្រោក ជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏ គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិតម្នាក់នេះ ដែលមិន អាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញ ពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាស៍ថា ទណ្ឌិត សម រង្ស៊ី លោកបញ្ឈប់នូវ វិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជា ពិសេសការជាន់ឈ្លី រាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាង ដែ លរំខានដល់ប្រជាពលរដ្ឋ ដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិ ភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះ រាជា ណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថា ការធ្វើនយោបាយរបៀបលោកនេះ ហើយដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់ និងផល ប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយចំពោះ ទង្វើរបស់លោក៕
https://kronglungvek.com.kh
Post a Comment