សម្តេច ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០ APPF នាទីក្រុងបាងកក ដែលមានសារៈសំខាន់ដល់ការថែរក្សាសុខ សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋនៅ តំបន់ និងទូទាំងពិភពលោក
ដោយៈ សេង ស៊ីដារ៉ូ
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅ ក្នុងកិច្ចប្រជុំពេញអង្គទី១ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី៣០ នាទី ក្រុងបាងកកប្រទេសថៃ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។
វេទិកាលើកទី៣០ របស់ APPF នៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាព ក្រោយវិបត្តិ កូវីដ-១៩” ។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលបង្កើតឡើងក្នុងគោល បំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បី ដោះស្រាយបញ្ហារួម ជំរុញថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាពនៅក្នុងតំបន់និងសកលលោក។
សម្តេច ហេង សំរិន បានលើកឡើងថា វេទិកាAPPF លើកទី៣០ នាពេល នេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រ ជាពលរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពលរដ្ឋនៅទូទាំងពិភព លោក។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ទៀតថា ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ជាការងារដ៏ចាំបាច់ និងអាទិភាពបំផុត ហើយថា APPF ត្រូវប្តេជ្ញារួមគ្នាដើម្បីសម្រេចឱ្យបាននូវការស្តារឡើងវិញប្រកប ដោយបរិយាបន្ន និងភាពធន់ តាមរយៈការលើកកម្ពស់បរិយាបន្នផ្នែក ឌីជីថល និងហិរញ្ញវត្ថុ កិច្ចគាំពារសង្គម សមភាពយេនឌ័រ និងការអភិ
វឌ្ឍដែលផ្តោតលើមនុស្ស។
កិច្ចប្រជុំអង្គលើកទី ១ ផ្តោតលើបញ្ហានយោបាយ និងសន្តិសុខ មាន ប្រធានបទសំខាន់ចំនួនបី រួមមាន (១)ការលើកកម្ពស់ការទូតសភា ដើម្បីសន្តិសុខក្នុងតំបន់ (២) ការពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង (៣) ស្តីពីសភា និងការស្តារការងើប ឡើងវិញក្រោយវិបត្តិកូវីដ១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិ ភាព និងសន្តិសុខ។
សម្តេច ហេង សំរិន បានលើកឡើងបន្តថា ការជួបជុំគ្នារបស់ APPF នា ពេលនេះ គឺស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហា ជាច្រើន ដែលបានកំពុងកើនឡើង មានភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការ ធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការគំរាមកំហែង ផ្នែក សន្តិសុខ សង្រ្គាមនៅអ៊ុយក្រែន ជាដើម។ ដោយ ឡែកតំបន់ អាស៊ាន វិញ វិបត្តិ មនុស្សជាតិ និងនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញុំា និង មិន ងាយរលត់នោះទេ ខណៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ នៅ មិនទាន់បានចប់ទាំងស្រុង។
ការប្រឈមនឹង បញ្ហាទំាងអស់នេះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវ ឱ្យមានការគោរពតាមច្បាប់អន្តរ ជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រ ជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការធ្វើជា ម្ចាស់ផ្ទះ មហាសន្និបាតអន្តរសភា អាស៊ាន(AIPA)លើកទី៤៣ របស់ សភាកម្ពុជា និងបានគោរពអញ្ជើញសមាជិក AIPA និងភ្ញៀវសង្កេត ការណ៍ទំាងអស់ ចូលរួមមហាសន្និបាតនោះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។
សម្តេច ហេង សំរិន បានបញ្ជាក់បន្ថែមទៀតថា មហាអន្តរសភាអាស៊ាន (AIPA)លើកទី៤៣ នឹងប្រព្រឹត្តិទៅ ក្រោមមូលបទ “បោះជំហានរួមគ្នា ដើម្បីកសាងអាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់”។ កិច្ចប្រជុំនេះ នឹងបន្តកិច្ចសន្ទនាសំដៅលើកកម្ពស់កិច្ច សហប្រតិបត្តិ ការសភាបន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហាក្នុងតំបន់ និងសកល៕
https://kronlungvek.com.kh
Post a Comment