លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ ដោយសារ រងគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ ដោយសាររងគ្រោះទឹកជំនន់ នៅ ខេត្តពោធិ៍សាត់ និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ លោកជំទាវ ម៉ែន សំអន ក៏បានអញ្ជើញចូលរួមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង ដែលមានចំនួន ១១.៥២៨ គ្រួសារ ហើយវិធីនេះបានរៀបចំនៅព្រលានយន្តហោះខេត្តបាត់ដំបង ។https://kronglungvek.com.kh
Post a Comment