Header Ads

ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវ ជនកម្ពុជា ចូលរួមក្នុង​កិច្ចប្រជុំ​ជាមួ​យ​សមាគមពាណិជ្ជករវ័យក្មេង វៀតណាម ដើម្បីពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​រវាង​ក្រុមអាជីវករវ័យក្មេងកម្ពុជា-វៀតណាម

ដោយៈ សេង​ ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវ ជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ​ជា​មួយ​នឹងសមាគមពាណិជ្ជករវ័យ ក្មេងវៀតណាម (Viet Nam Young Entrepreneur Association—VYEA) ដើម្បីស្វែងយល់ និងពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការរវាងក្រុម​អាជីវករ វ័យ​ក្មេង​កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២២។ ការចូលរួមក្នុងកិច្ចប្រជុំ​ជា​មួយ​នឹង​សមាគម​ពាណិជ្ជ ករវ័យក្មេងវៀតណាម (Viet Nam Young Entrepreneur Association—VYEA)នេះ គឺមាន​ការ​ចូលរួមពីបណ្តានាយកក្រុមហ៊ុន តំណាងក្រុម​ហ៊ុន និងធុរជន​សំខាន់ៗជាច្រើននាក់ទៀត។


ការពិភាក្សាគ្នារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ គឺការឯកភាពគ្នា​ចំ​ពោះ​​សារសំខាន់នៃវិស័យឯក ជន ជា​ពិសេសវិស័យសហគ្រិនភាព ក្នុង​ការចូលរួមជាមួយរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្នុងការជំរុញ​សេដ្ឋ​កិច្ច​ជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងការបង់ពន្ធ​ប្រាក់​​ចំណេញជូនជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានឆ្លើយតបទៅនឹងការតាំងចិត្តរបស់ភាគី​ធុរ​ជន​វៀតណាម​ក្នុងការបង្កើនលទ្ធ​ភាព​ឲ្យកាន់តែខ្ពស់សម្រាប់ក្រុមអជីវករ​កម្ពុជា ឲ្យបានមកបើកធុរកិច្ច កាន់តែច្រើនក្នុងប្រទេស វៀតណាម។ គណៈ​ប្រតិភូកម្ពុជា ក៏បានតាំងចិត្តបង្កើតលទ្ធភាពឲ្យក្រុមធុរជន​នៃ​ប្រទេសទាំងពីរ បាន ជួបគ្នាដោយផ្ទាល់នាពេល ខាងមុខនេះ ក្រោម​ការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុវ​ជនវៀតណាម។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា សមាគមពាណិជ្ជករវ័យក្មេង​វៀតណាម ជាសមាគមពាណិជ្ជ​កម្ម​ធំជាងគេបំផុត និងមានសាខានៅ​ទូទាំងរដ្ឋធានី ខេត្តទាំង ៦៣ ក្នុងប្រទេសវៀតណាម។ សមាគមនេះ បាន​​ផ្តល់ការងារជូនកម្មករជាង ៣លាននាក់ទូទាំងប្រទេស មានមនុស្ស​ធ្វើការប្រមាណ ១១៥០០ នាក់ និង​បានបង់ប្រាក់ចំណូល ជូនរដ្ឋចំនួន ៣ពាន់លានដុល្លា ជូនរដ្ឋាភិបាលវៀតណាម ក្នុង១ឆ្នាំ។

គណៈប្រតិភូនៃប្រទេសទាំងពីរ ក៏បានចាត់ទុកជំនួបនៅពេលនេះថា ជា​កូន​សោមាស ដែលជាមូលដ្ឋាន​នៃ​ការបន្តពង្រឹង និងពង្រីកកិច្ច​សហ​ការ​រវាងធុរជន ជាយុវជននៃប្រទេសទាំងពីរ។

https://kronglungvek.com.kh

No comments

Powered by Blogger.