Header Ads

លោកម៉ៅ ទ្រី អ្នកនាំចូលពូជដើមល្មើពីប្រទេសគូវ៉ែត ថា ល្មើប្រភេទ ជាលិកាខ្នែងលក់បានថ្លៃជាងល្មើបណ្តុះពូជគ្រាប់

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ពូជដើមល្មើរពីរប្រភេទ ដែលមានការនាំចូលពីខាងក្រៅប្រទេស ដូចជា​ពូជ​បណ្តុះគ្រាប់ និងជាប្រភេទជាលិកាខ្នែង ដែលមានតម្លៃខុសគ្នា ទាំង​គុណភាព និងតម្លៃទីផ្សារ។

ហើយឥឡូវនេះ ត្រូវបានអាជីវករនាំចូលពូជល្មើនេះ បានធ្វើការ​វែក​ញែក និងផ្តល់ការយល់ដឹងដល់កសិករយើង ដែលមានបំណងចង់ដាំ​ពូជ​​ល្មើនេះ តើយើងត្រូវដាំប្រភេទបណ្តុះគ្រាប់ល្មើ ឬប្រភេទជា​លិកាខ្នែងល្មើតាមរបៀបណា?

លោកម៉ៅ ទ្រី ដែលជាអ្នកនាំចូលពូជដើមល្មើពីប្រទេសគូវ៉ែត បានលើក​ឡើង​​តាមបណ្តាញសង្គមហ្វេក ប៊ុកថា ប្រភេទដើមល្មើបណ្តុះគ្រាប់​មាន​ហានិភ័យខ្ពស់ ក៏ដោយសារប្រភេទបណ្តុះគ្រាប់នេះ ពុំដឹងជាមាន​ឈ្មោ​ល​ប៉ុន្មាន ញីប៉ុន្មានឡើយ គឺដាំទាំងផ្សងព្រេងអាចខាតបង់ច្រើន​ទាំង​ពេល​វេលា និងថវិកា ហើយម៉្យាងទៀតពូជល្មើបណ្តុះគ្រាប់នេះ ទោះបី​ជាមានផ្លែ ក៏តូច ផ្លែអត់ស្រស់ស្អាត និងទីផ្សារឲ្យតម្លៃទាបបំផុត។

ការបណ្តុះគ្រាប់ល្មើ ក្នុង១ដើម អាចលក់បានថ្លៃតែ៣ដុល្លារទៅ៤ដុល្លារ​តែ​ប៉ុណ្ណោះ។ លោក ម៉ៅ ទ្រី បានបន្តទៀតថា ដោយឡែកចំពោះប្រភេទ​ជាលិកា​ខ្នែងល្មើ ក្នុង១ដើមអាចលក់បានថ្លៃ៧០ដុល្លារ បើប្រៀប ធៀប​ទៅនឹងការបណ្តុះគ្រាប់ គឺខុសគ្នាឆ្ងាយណាស់ ហើយការដាំប្រភេទ​ជា​លិកាខ្នែង បានផ្តល់អត្ថប្រ យោជន៍ច្រើន ដល់អ្នកដាំ ដូចជាខ្នែងក៏អាច​លក់​​បាន ព្រមទាំងផ្លែក៏ធំៗស្រស់ល្អ ហើយទីផ្សារក៏បាន
ថ្លៃខ្ពស់​ផង​ដែរ​៕


No comments

Powered by Blogger.