កសិករស្រុកស្អាង ថា ក្នុងការដាំត្រប់ស្រួយ គឺឆាប់បានផល មានតម្រូវការក្នុងទីផ្សារច្រើន
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
លោក ថន កសិករដាំបន្លែចម្រុះក្នុងស្រុកស្អាង បានឲ្យដឹងថា ក្នុងការដាំ បន្លែចម្រុះនេះ រួមទាំងស្ពៃគ្រប់ប្រភេទ គឺបត់បែនទៅតាមតម្រូវការក្នុង ទីផ្សារ នៅពេលណាដែលបន្លែណាខ្វះ ឬមានតម្លៃខ្ពស់ យើងអាចងាក មកដាំភ្លាម។
លោក ថន បានបន្តថា មូលហេតុប្តូរផ្លាស់ពីការដាំស្ពៃ ឬម្ទេសនេះ ព្រោះ ការ ដាំមិនល្អដោយសារដាំលើដីដដែលមិនបានផលល្អនោះឡើយ។
ម៉្យាងទៀតការដាំត្រប់ស្រួយ ពេលបាញ់ថ្នាំពុំសូវមានការប៉ះពាល់ច្រើន នេះទេ។ ការដាំត្រប់ស្រួយនេះ មានរយៈពេល២ខែទាំងសាបព្រោះ គ្រាប់កូន។
ក្នុងផ្ទៃដីទំហំក្បាល ២០ម៉ែត្រគុណនឹង៥០ម៉ែត្រ ការដាំត្រប់ស្រួយអាច បានចាប់ពី២០គីឡូក្រាមទៅដល់៩០គីឡូក្រាម ហើយបរិមាណនោះ អាចធ្លាក់ចុះមកវិញពី ៩០មក៨០ឬ៧០ ក្រោយពេលដើមវាកាន់តែ ចាស់៕

Post a Comment