Header Ads

លោក ម៉ៅ កសិករដាំស្លឹកខ្ទឹម ថា នាពេលបច្ចុប្បន្ននេះ ស្លឹកខ្ទឹមធ្លាក់ថ្លៃ ព្រោះមានអ្នកដាំច្រើន


ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ


ស្លឹកខ្ទឹមមានតម្រូវការរាល់ថ្ងៃ ដែលកសិករខ្មែរតែងតែដាំរៀងរាល់ឆ្នាំ ហើយដាំជាលក្ខណៈវិលជុំ ជាមួយបន្លែចម្រុះផ្សេងទៀតៗ ពិសេស ប្រជាកសិករ នៅក្នុងស្រុកស្អាង ខេត្តកណ្តាលតែម្តង តែងតែដាំប្រភេទដំណាំស្លឹកខ្ទឹមនេះជាប្រចាំ ព្រោះជាតំបន់ជាប់មាត់ទន្លេសំប្បូរជីជាតិច្រើន។
លោក ម៉ៅ ជាកសិករដាំស្លឹកខ្ទឹម និងជាអ្នកប្រមូលទិញផង ដែលស្ថិត ក្នុងស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា ស្លឹកខ្ទឹមមានបីប្រភេទ គឺ ស្លឹកខ្ទឹមខ្យល់ ដែលនាំចូលពីវៀតណាមច្រើន។ ស្លឹកខ្ទឹមគុយទាវ និងស្លឹកខ្ទឹមចិន និងប្រភេទខ្លះជាពូជនាំចូលពីម៉ាឡេស៊ី។
ក្នុងចំណោមប្រភេទខ្ទឹមទាំងនោះគឺមានតែខ្ទឹមខ្យល់តែប៉ុណ្ណោះដែល ថោកជាងគេ។ ក្នុងការប្រមូលផលនាំចេញទៅលក់ក្នុង១ថ្ងៃ តាមទីផ្សារនិង ខេត្តបានចំនួន៥០០គីឡូក្រាម។
លោក ម៉ៅ បានលើកឡើងទៀតថា ការដាំស្លឹកខ្ទឹមក្នុងផ្ទៃដី១ហិកតា អាចទទួលបានផលចាប់ពី១៥ទៅ១៦តោន ហើយបើគិតទៅលើការ ចំណាយវិញរហូតជាង៣០លានប្រហាក់ប្រហែល១ម៉ឺនដុល្លារ។
ស្លឹកខ្ទឹមធ្លាក់ថ្លៃក្នុងខែមករា និងខែកុម្ភៈ ដែលសម្បូរជន់ច្រើន ដែលមានតម្លៃត្រឹមតែ១ពាន់រៀលក្នុង១គីឡូក្រាម ហើយបើបានថ្លៃខ្លាំង មិនសម្បូរ សោះនោះ ស្លឹកខ្ទឹមអាចបានថ្លៃដល់១គីឡូក្រាមដល់១២០០០រៀល។
លោក ម៉ៅ បានបន្តទៀតថា ប៉ុន្មានខែមុនស្លឹកខ្ទឹមបានថ្លៃខ្ពស់មែន តែ មកដល់ពេលនេះស្លឹកខ្ទឹមធ្លាក់ថ្លៃមកត្រឹម២០០០រៀលក្នុង១គីឡូក្រាម ធ្វើឲ្យយើងខាតច្រើន តែយើងបានពូជទុកលក់ទប់ទល់វិញបាន។
ការធ្លាក់ថ្លៃស្លឹកខ្ទឹមច្រើននេះ មកពីមានអ្នកដាំច្រើនពីមុនធ្លាប់ល្បីស្រុក ស្អាង ខេត្តកណ្តាលឥឡូវមានរហូតដល់ខេត្តកំពង់ឆ្នាំង បាត់ដំបង ក៏ មានអ្នកដាំស្លឹកខ្ទឹមមច្រើនផងដែរ៕

No comments

Powered by Blogger.