ខេត្តស្វាយរៀង
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អមដំណើរដោយរដ្ឋលេខាធិការ
និងអភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញជាច្រើនរូប បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់
(DBST)ចំនួន២ខ្សែ នៅខេត្តស្វាយរៀង។
ការស្ថាបនាផ្លូវនេះ មានពីរគម្រោងផ្សេងគ្នាក្នុងនោះមាន៖
ខ្សែផ្លូវទី១មានប្រវែង ៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំញរ ឃុំរាជ្យមុន្នី
និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២
ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លទ្ធផលសម្រេចបាន
២២% និងផ្លូវ ១ខ្សែទៀតមានប្រវែង១២គីឡូម៉ែត្រ តភ្ជាប់ពីឃុំព្រះពន្លាទៅដល់ឃុំសំយ៉ោង
ស្រុកកំពង់រោទិ៍ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣
ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ លទ្ធផលប្រមាណ
៣,៩៥% ហើយគ្រោងនឹងបញ្ចប់ការក្រាលកៅស៊ូពីរជាន់(DBST)នៅក្នុងអំឡុងខែ មេសា ឆ្នាំ ២០២៣៕
Post a Comment