Header Ads

ប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ថា ក្រូចថ្លុង ក្រោយចុះបញ្ជី​ពាណិជ្ជ​កម្មទទួលស្គាល់ម៉ាក សម្គាល់ភូមិសាស្ត្រ ទំនិញ និងមាន​គម្រោងនាំចេញទៅក្រៅប្រទេស

ខេត្តក្រចេះ

ដោយ៖ សេង ស៊ីដារ៉ូ



លោកស្រីរីណាប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់បានលើកឡើង​ថារហូតមកដល់ពេលនេះមានសមាជិកអ្នកដាំក្រូចថ្លុង១៥៥គ្រួសារហើយ បើសរុបជាមួយអ្នកភូមិមានរហូតដល់២៦៦គ្រួសារ ដែលមានចំនួន​ជាង​១ម៉ឺនដើម អាចឈានដល់២ម៉ឺនដើម។

លោកស្រី រីណា ប្រធានសមាគមអ្នកដាំក្រូចថ្លុង បានរៀបរាប់ឲ្យដឹង​ទៀត​ថា ក្រូចថ្លុងដាំក្នុងរយៈពេល៥ឆ្នាំទើបអាចទទួលផល​បានចាប់​ពី៥០ផ្លែទៅ១០០ផ្លែក្នុង១ដើម។

ហើយក្រូចថ្លុងអាចប្រមូលផលបាន ក្នុងនៅខែតុលា ដល់ខែធ្នូ អាចលក់បានក្នុង១ផ្លែចាប់ពី៨០០០រៀល ទៅ១២០០០រៀល ទៅតាមខែដែលសម្បូរច្រើនឬតិច។

លោកស្រី បានបញ្ជាក់ប្រាប់ទៀតថា ប្រភេទឈើហូបផ្លែនេះ​ជាលើក​ដំបូងហើយដែលទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រថា ជារបស់កោះទ្រង់ប្រចាំខេត្តក្រចេះ ដោយការបង្ហាញអត្តសញ្ញាណពី​គុណ​ភាព និងរសជាតិរបស់ផលិតផលខ្មែរយើងក្នុងស្រុក ដែលធ្វើឲ្យ​មានតម្លៃខ្ពស់ ខាងសមាគមយើងនឹងមានគម្រោង​ធ្វើការនាំចេញ​ក្រូច​ថ្លុងនេះទៅក្រៅប្រទេសបន្ថែមទៀត៕


No comments

Powered by Blogger.