Header Ads

ជនជាតិដើមភាគតិចនៅកម្ពុជា មាន២៤អំបូរ លើពិភពលោក ចំនួនជាង ៣៧០លាននាក់ រស់នៅ​ជាង​៧០​ប្រ​ទេស

ភ្នំពេញៈ


ដោយ៖ សេង ស៊ីដារ៉ូ


ជនជាតិដើមភាគតិចចំនួន ២៤អំបូរ ដែលរស់នៅក្នុងប្រទេសកម្ពុជា កាលពីមុនប្រកបរបរធ្វើស្រែវិលជុំ​បែប​បុរាណ តែឥឡូវបាន ប្រែក្លាយ ធ្វើកសិកម្មមួយកន្លែង រួមទាំងការរស់នៅ ស្លៀកពាក់ដូចជាអ្នកស្រុក ធម្មតាដែរ ព្រមទាំងធ្វើការដោះដូរទំនិញ ដោយប្រើប្រាស់ ការចាយ វាយប្រាក់រៀលយ៉ាងស្ទាត់ថែមទៀត។

យោងតាមសៀវភៅគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយក្រសួងអភិវឌ្ឍន៍ជនបទជន​ ជាតិ ភាគតិចបច្ចុប្បន្ន នៅលើពិភព លោកមានចំនួនប្រមាណជាង៣៧០លាននាក់ ដែលរស់នៅជាង៧០ ប្រទេស។

ចំណែកក្នុងប្រទេសកម្ពុជាយើងវិញមានជនជាតិដើមភាគតិចរស់នៅក្នុង១៥ខេត្តក្រុងដូចជា ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពង់ ចាម សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ និងមាន២៤ អំបូរ ជនជាតិភាគតិចផ្សេងៗគ្នា ដូចជា គួយ ព្នង ទំពួន ច្រាយ កាចក់ គ្រឹង ព្រៅ កាវែត លុន ស្នៀង ក្រោល មិល សួយ ព័រ ខោញ ជង ស្អូច ថ្មូន ខិរ​អង ស្ពុង ល្អឺន រដែ និងសំរែ៕


No comments

Powered by Blogger.