ម្ចាស់កសិដ្ឋានលក់កូនត្រី ក្នុងខេត្តត្បូងឃ្មុំ ថា ប្រជាកសិករងាកមកចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារលក្ខណៈគ្រួសារ
ខេត្តត្បូងឃ្មុំៈ
កសិដ្ឋានលក់កូនត្រី ក្នុងខេត្តត្បូងឃ្មុំ បានផ្សព្វផ្សាយលក់តាមបណ្តាញសង្គមហ៊្វេកប៊ុក ដូចជាប្រភេទកូនត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីក្រាញ់ ត្រីរ៉ស់ ដែលគិតតម្លៃទៅតាមការរាប់ក្បាលកូនត្រី ហើយអាចលក់ក្នុងមួយថ្ងៃបានជាង១០០គីឡូក្រាមឯណោះ។
ចំណែកកូនត្រីរ៉ស់ អាចលក់ចេញបាន១គ្រាប់៦០រៀល។ ប៉ុន្តែសព្វថ្ងៃនេះ ប្រជាកសិករងាកមកចិញ្ចឹមត្រីក្នុងស្រុកដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ភាគច្រើនក្នុងខេត្តត្បូងឃ្មុំនេះតែម្តង ដោយសារកន្លងមកជំងឺកូវីដ១៩រាលដាលជាសកល ដែលបានធ្វើឲ្យចរាចរណ៍ត្រីតូ្រវផ្អាក ការនាំចូលនាំចេញ ដែលជាឱកាសមាសរបស់ប្រជាកសិករ ងាក មកចាប់មុខរបរចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារដែលធ្វើឲ្យតម្លៃត្រីងើបឡើងជាបណើ្តរៗ ក៏ដោយសារមានតម្រូវការ ទីផ្សារខ្ពស់ក្នុងស្រុក។

Post a Comment