Header Ads

ផ្លូវចំនួន០២ខ្សែ កំពុងស្ថាបនា នៅខេត្តកំពង់ឆ្នាំង​ ជាជំនួយឥតសំណង​របស់សាធារណរដ្ឋប្រជាមានិតចិន


ខេត្តកំពង់ឆ្នាំង​

ដោយ៖ ហុង ចំណាប់


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការថ្នាក់ដឹក​នាំ​ក្រសួង លោក ឈួ ច័ន្ទឌឿន អភិ បាលខេត្តកំពង់ឆ្នាំង ព្រមមន្ត្រីជំនាញបានចុះពិនិត្យ​ការដ្ឋាន​ស្ថាបនា
ផ្លូ​វ​ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន០២ខ្សែ ដែលស្ថិតក្នុងក្រប ខណ្ឌគម្រោងកែលម្អ ផ្លូវជនបទជំហាន​ទី២ ក្រោមហិរញ្ញប្បទាន ឥត សំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កាលព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ ។

ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ ៥៣ (ភូមិប្រច័ក្ស) ទៅភូមិព្រៃមូល ភូមិតា​​ លោ ប្រវែង ៤.១៥គ.ម ស្ថិតក្នុងស្រុក​រលាប្អៀរ។

ខ្សែទី២ ពីផ្លូវលេខ ១៥០A ភូមិសាលាលេខ៥ ទៅផ្លូវលេខ ១៥០B ភូមិ​តាចេស ស្រុកកំពង់ត្រឡាច ខេត្តកំ​ពង់ឆ្នាំង ដែលមានប្រវែងសរុប ១១.០៣៧គ.ម ។ ផ្លូវទាំងពីរខ្សែនេះ លទ្ធផលសម្រេចបាន​ប្រមាណ ៤៨% ហើយ៕

No comments

Powered by Blogger.