ដើមថ្នាំជក់ ជាដំណាំបន្ទាប់បន្សំ របស់អ្នកស្រុកក្រូចឆ្មា
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
ដើមថ្នាំជក់ភាគច្រើន កសិករយើងតែងតែដាំដុះនៅតាមដងទន្លេមេគង្គ ដោយសារដីល្បាប់សម្បូរទៅដោយជីជាតិ និងសម្បូរទឹកផង តែប្រភេទ ដំណាំនេះ តម្រូវការទឹកប្រើប្រាស់ច្រើនផងដែរ។
អ្នកស្រី ណារី មានឪពុកជាអ្នកដាំដើមថ្នាំជក់នេះជារៀងរាល់ឆ្នាំ បាន លើកឡើងថា ដំណាំថ្នាំជក់ត្រូវការជ្រើសរើសដី និងតម្រូវការទឹក ច្រើន។ ដោយការដាំដើមថ្នាំ ត្រូវការសាបព្រោះពូជជាមុនក្នុងរយៈ ពេល១ខែទៅ ដាំនៅពេលវាមានកម្ពស់១តឹក ដោយប្រើរយៈពេល ២ខែបន្តទៀត ទើបអាចកាត់ស្លឹកប្រមូលផលបាន។
ចំណែកការដាំដើមថ្នាំជក់ គេរាប់គិតជាចំនួនកូន ដោយកសិករយើងខ្លះ អាចដាំបានចំនួន៣ម៉ឺនទៅ៥ម៉ឺនកូន ក្នុងតំបន់នេះ ដាំថ្នាំជក់បានក្លាយ ជាទម្លាប់ទៅហើយ។
របៀបប្រមូលផលថ្នាំជក់ គឺត្រូវកាត់ស្លឹកថ្នាំយកមកចំហុយ ដោយប្រើ ការច្អើរយៈពេល៥ថ្ងៃបន្តទៀ។ រដូវដាំថ្នាំជក់ គឺមានរយៈពេលបីខែ ចាប់ផ្តើមពីខែកញ្ញា រហូតដល់ពេលប្រមូលផលចុងខែកុម្ភៈ។
ដោយឡែកតម្លៃលក់ចេញថ្នាំជក់ ក្រោយពីចំហុយស្លឹកថ្នាំហើយអាច លក់បានក្នុង១គីឡូក្រាម ចាប់ពី៦ពាន់ទៅ៧ពាន់រៀល មិនសូវជាចំ ណេញទេ ដោយសារការចំណាយទុនច្រើន និងជាមុខរបរបន្ទាប់
បន្សំសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃទៅហើយ៕

Post a Comment