Header Ads

ពូជត្រសក់ផ្អែមជប៉ុន ដាំក្នុង១ហិកតា ទទួលបានផល ២៥ទៅ៣០តោន

ខេត្តមណ្ឌលគិរីៈ


ដោយ៖ សេង ស៊ីដារ៉ូ


លោក រ៉ាដូ ជាអ្នកបច្ចេកទេសដាំដំណាំកសិកម្ម នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងការដាំត្រសក់ផ្អែមពូជ​របស់ជប៉ុន ​ដែលជាពូជធម្មតា នៅក្នុងផ្ទៃដី១ហិកតា អាចទទួលបានផលពី២៥តោនទៅ៣០តោន ក្នុង​រយៈ​ពេល​៦០ថ្ងៃតែប៉ុណ្ណោះ។

លោក រ៉ាដូ បានបន្តទៀតថា​ ត្រសក់ផ្អែមនេះ​លក់ចេញបានតម្លៃក្នុង ១គីឡូក្រាម​ ៥០០០រៀលទៅ​៦០០០​រៀល​​។​ ចំពោះការដាំនេះ អាស្រ័យទៅ
លើបច្ចេកទេស និងមួយទៀតក្នុងរដូវវស្សា យើងត្រូវការថែទាំមិនឲ្យ​​​មាន​​សត្វ​ល្អិត​បំផ្លាញ។

លោក​រ៉ាដូ ជាកសិករនៅភូមិទួល ខេត្តមណ្ឌលគិរី​ បានបញ្ជាក់ទៀតថា មានពូជត្រសក់ផ្អែមមួយទៀត ដែល​ជាពូជឈ្មោះថា ត្រសក់ផ្អែមសំណាញ់ មានតម្លៃខ្ពស់ក្នុងទីផ្សារទំនើប ដោយក្នុងមួយផ្លែ​ (១.៥គីឡូក្រាម)​​​បាន​ថ្លៃចាប់ពី១៥ដុល្លារទៅ២០ដុល្លារ តែបើ ឈ្មួញយកទៅលក់ បន្តអាចបានថ្លៃរហូតដល់១ផ្លែ ៣៩ដុល្លារ ទៅ​​ដល់៤០ដុល្លារ ដោយសារតែពូជត្រសក់ផ្អែមនេះ មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ជាងត្រសក់ផ្អែមផ្សេងៗ៕


No comments

Powered by Blogger.