Header Ads

ការទទួលបានផលពីផ្លែល្លុង ចាប់ពី ២០តោនទៅ២៥តោន ក្នុងផ្ទៃដី ១ហិកតា

ខេត្តកណ្តាល

ដោយ៖ សេង ស៊ីដារ៉ូ


ផ្លែល្ហុង មានតម្រូវការជាចាំបាច់នៅលើទីផ្សារ​ ដូច្នេះហើយទើប​ប្រជាកសិករខ្មែរ​មួយចំនួនបានចាប់មុខរបរដាំ​ដំណាំល្លុងនេះ ព្រោះដំណាំប្រភេទនេះងាយស្រួលដាំ ប្រើរយៈពេលខ្លី និង ទទួលបានផលច្រើន។

លោក ទូច លី ជាកសិករដាំដំណាំល្ហុង នៅស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់ប្រាប់ថា ​កន្លងមក​ដំណាំ​ល្ហុង​ដាំក្នុងមួយហិកតា ទទួបានផលពី ២០តោនទៅ២៥តោន ក៏ប៉ុន្តែបច្ចុប្បន្ននេះ​ មានការប្រែ ប្រួលច្រើន​ដោយដាំក្នុង១ហិកតាបានផលតែ ១០ទៅ១៥តោនប៉ុណ្ណោះ ។

លោក លី​ បានបន្តទៀតថា​ ដោយឡែកទីផ្សារផ្លែល្ហុងវិញ​ បើយើងលក់ ពីដើមដៃ បានថ្លៃ១០០០រៀលក្នុង​១គីឡូក្រាម ​ហើយពេលដែលសម្បូរ
អាចធ្លាក់ថ្លៃបន្តិចបន្តួច។

លោកលី បានធ្វើ​​ការបណ្តុះកូនល្ហុងដោយខ្លួនឯង ​ត្រូវប្រើរយៈពេល ១ខែឡើងទៅ​ ទើបអាចយកមកដាំបាន​ហើយត្រូវធ្វើការថែទាំដោយ បោចស្មៅ ថែរក្សាគល់ និងស្រោចទឹកដាក់ជីផងដែរ ចំណែកតំបន់ខ្លះ​គេដាំ​តាម​វាលទំនាប ដោយចាប់ផ្តើមដាំតាំងពីខែវិច្ឆិកា រហូតដល់ ខែមេសា ទើបដើមល្ហុងទទួលបានផលផ្លែ​ ​ រហូត​ដល់​រដូវទឹកលិច ចម្ការវិញ ឬបើទឹកទន្លេមិនឡើង​មិនលិចទេ ​ក៏ដើមល្ហុងនៅតែផ្តល់ ផលឲ្យកសិករយើង​ជាប្រចាំ​ជា​និច្ច៕


No comments

Powered by Blogger.