លោក សឿន ផល ថា មុខរបរចិញ្ចឹមមេគោ អាចរកចំណូលបាន ក្នុង មួយឆ្នាំៗ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
លោក សឿន ផល បានបញ្ជាក់ថា គ្រួសារគាត់ចិញ្ចឹមតែគោកូនកាត់ ហើយក្នុងការចិញ្ចឹមនេះ គឺយកតែកូន គោឈ្មោលលក់ ដោយកូន គោញីបន្តទុកពូជ។
អ្នកចិញ្ចឹមគោ បានបន្តឲ្យដឹងទៀតថា គោក្នុង១ក្បាល អាចលក់បាន ជាង១០០០ដុល្លារ ជាកូនគោទើបតែមានអាយុ៥ខែប៉ុណ្ណោះ។
បច្ចុប្បន្នទីលំនៅរបស់គាត់មានភាពចង្អៀត ដោយសារតែក្នុង១ឆ្នាំៗកំណើនគោចេះតែកើន ហើយបញ្ចេញតែកូនឈ្មោលលក់ប៉ុណ្ណោះ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ មុខរបរក្នុងការចិញ្ចឹមមេគោបានធ្វើឲ្យជីវភាពគាត់ធូរធារច្រើន៕

Post a Comment