ចិញ្ចឹមពូជទាកាប៉ាប៉េកាំង ទទួលបានផលច្រើន
ខេត្តតាកែវៈ
ដោយ៖ សេង ស៊ីដារ៉ូ
ពូជទាកាប៉ាប៉េកាំង ជាប្រភេទទាដែលសម្បូរខ្លាញ់ជាងទាធម្មតា ហើយ ការចិញ្ចឹមឆាប់ធំធាត់លឿន ធ្វើឲ្យមានអ្នកចិញ្ចឹមច្រើន និងធ្វើការផ្សព្វផ្សាយតាមរយៈអនឡាញ ក្នុងទីផ្សាររាជធានី និងខេត្តតាកែវ។
អ្នកស្រីឡាង ជាអ្នកលក់ចែកចាយបន្តក្នុងក្រុងភ្នំពេញ តាមរយៈអន ឡាញ បានឲ្យដឹងថា កូនទាកាប៉ាប៉េកាំងនេះ លក់ចេញមួយក្បាលថ្លៃ ៥ពាន់រៀល បើទិញច្រើនអាចចុះថ្លៃមកនូវ ៤៥០០រៀល។
ទាកាប៉ាប៉េកាំង ជាប្រភេទទាដែលសម្បូរខ្លាញ់ច្រើន ដែលអាចអាជីវករ យកទៅខ្វៃ ឬដុតក្នុងវិធីមង្គល ឬពិធីបុណ្យផ្សេងៗទៀត។ អ្នកស្រីឡាង បានបន្តទៀតថា បើចិញ្ចឹមកូនទាកាប៉ាប៉េកាំង ឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស គឺចិញ្ចឹមត្រឹមតែរយៈពេល២ខែ១០ថ្ងៃ កូនទាកាប៉ាអាច ឡើងទម្ងន់ដល់៣គីឡូ ហើយក្នុងចំនួន៥០០កូនទា អាចរកចំណូលបាន ១ពាន់ដុល្លារ ក្នុង១វគ្គ ហើយតម្លៃទីផ្សារសាច់ទាកាប៉ាប៉េកាំងក្នុង១គីឡូ ក្រាម តាមហាងឆេង ៧ពាន់រៀលទៅ១១០០០រៀល។
ដេប៉ូលក់ចែកចាយកូនទាកាប៉ាប៉េកាំងនេះមាននៅរាជធានីភ្នំពេញ និង នៅទីតាំងខេត្តតាកែវ៕

Post a Comment