Header Ads

ម្ចាស់សិប្បកម្មកែច្នៃសុមនា ថា ការកែច្នៃស្នែងគោ ក្របី ជាគ្រឿង អលង្ការ គឺផ្តល់ប្រយោជន៍ដ៏ច្រើន ដល់អ្នក​ប្រើប្រាស់ ដោយជួយ បំបាត់ជាតិពុល និងបំបាត់ខ្លាញ់ក្នុងឈាម

ភ្នំពេញៈ


ដោយ៖ សេង ស៊ីដារ៉ូ


សិប្បកម្មសុមនា បានចាប់យកមុខរបរកែច្នៃស្នែងគោមកជាគ្រឿង អលង្ការ ខ្សែក្រវ៉ាត់ វ៉ែនតា និងវត្ថុអនុស្សាវ​រីយ៍​ជាដើម ដែលមាន ការចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់ ហើយសិប្ប កម្មនេះ មានឈ្មោះ​ល្បី​ល្បាញ​ជាង ១៦ឆ្នាំមកហើយ។

ម្ចាស់សិប្បកម្មកែច្នៃសុមនា ដែលមានឈ្មោះថា ចិន្តា បានលើកឡើង ឲ្យដឹងថា​ សិប្បកម្មកែច្នៃនេះ​ បានបង្កើត​ឡើងអស់រយៈ១៦ឆ្នាំមកហើយ ដែលពីមុនមកបិះក្ស័យធនទៅហើយ ​ដោយគ្មានអ្នកគាំទ្រ ហើយទើប តែរយៈ​ថ្មីៗនេះ ឃើញមានអតិថិជនគាំទ្រយ៉ាងច្រើនឡើងវិញ ​ក្រោយពី សិប្បកម្មមួយនេះ បានផ្លាស់ទីតាំង ពីខេត្ត​ព្រៃ​វែងមកនៅជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញវិញ។​

កញ្ញាចិន្តា បានបន្តទៀតថា សិប្បកម្មរបស់នាងធ្វើការកែច្នៃស្នែងគោ និងស្នែងក្របី ដែលទិញពីកន្លែងសត្ត​ឃាត ​​ដោយម៉ៅ ឬស្នែងណា ដែលល្អវែងទិញគិតជាគូ ក្នុង១គូ ៥ពាន់រៀលទៅ១ម៉ឺនរៀល ចំពោះ ស្នែងដែល អន់ទិញគិតជាការុង។

ស្នែងគោជាប្រភេទស្នែង ដែលមាន អាយុកាលវែងអាចកែច្នៃទៅជា ក្រាស់សិតសក់ គ្រឿងអង្កាំ គ្រឿងអ លង្ការ​ ខ្សែក្រវ៉ាត់ វ៉ែនតា ហើយ ក្នុងចំណោមវត្ថុទាំងនេះ ខ្សែក្រវ៉ាត់ ជាទីពេញនិយម​ច្រើន​នៃអ្នក ប្រើ ប្រាស់ អាចលក់បានថ្លៃជាង គេក្នុង ១ខ្សែថ្លៃ៧៥ដុល្លារ ដោយកែច្នៃ ពីស្នែងគោសុទ្ធសាធ បន្ទាប់​មក​ទៀតវ៉ែនតា ថ្លៃ៣៨ដុល្លារ ដោយពុំ សូវមានអ្នកទិញច្រើនទេ ហើយចំពោះគ្រឿងអលង្ការខ្សែដៃ ខ្សែក
ដែល​កែច្នៃពីស្នែងគោនេះ លក់បានចាប់ពី៣ដុល្លារឡើងទៅ។

ម្ចាស់សិប្បកម្មនេះ បានបញ្ជាក់ទៀតថា ចំពោះគុណប្រយោជន៍ផលិត ផលពីស្នែងគោនេះ អាចជួយរក្សា​ការ​ពារ​បរិស្ថានធម្មជាតិ និងមានប្រ យោជន៍ដល់អ្នកប្រើប្រាស់ ដោយអាចជួយបំបាត់ជាតិពុល និងបំបាត់ ខ្លាញ់ ក្នុងឈាមក្នុងពេលដែលយើងប្រើប្រាស់យូរទៅ៕

https://kronglungvek.com.kh

No comments

Powered by Blogger.