Header Ads

ឪឡឹកសាច់លឿង ជាពូជនាំចូលពី​ជប៉ុន ក្នុង១ហិកតាបានផលពី ២០ទៅ៣០តោន



ខេត្តមណ្ឌលគិរីៈ

ដោយ៖ សេង ស៊ីដារ៉ូ


នៅក្នុងកសិដ្ឋានដំណាំភូមិទួល ខេត្តមណ្ឌលគិរី មានការដាំឪឡឹក​សាច់លឿង ដែលនាំចូលពូជពីប្រទេស​ជប៉ុន ហើយកសិដ្ឋាននេះ ​បានដាំអស់រយៈពេល៣ឆ្នាំជាប់គ្នាៗ ទទួលបានលទ្ធផលល្អប្រសើរ​ចាប់ពី​២០​ទៅ​៣០តោន ក្នុងដី១ហិកតា។

លោក រ៉ាដូ ម្ចាស់កសិដ្ឋានភូមិទួល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ បីឆ្នាំមកនេះ​ ការដាំឪឡឹកសាច់លឿង​ដែល​នាំ​ចូលពីប្រទេសជប៉ុន មានតែនៅក្នុងខេត្តមណ្ឌលគិរីតែមួយប៉ុណ្ណោះ។ ឪឡឹកសាច់លឿង
នេះ ​លក់ចេញ ក្នុង​១គីឡូក្រាមថ្លៃ៤ពាន់រៀល មានរសជាតិផ្អែមមុត ដូចជារសជាតិដើមអញ្ចឹង។

ចំពោះទីផ្សារឪឡឹកភាគច្រើននាំចូលទៅកាន់ភ្នំពេញ សៀមរាប ​និង​កំពង់​​ចាម។ ​លោក រ៉ាដូ បន្តទៀតថា លោក​​​មាន​គម្រោងពង្រីក​ផ្ទៃដី​ដាំដុះឪឡឹកសាច់លឿងនេះ ទៅដល់ខេត្តកំពង់សោម ចំនួន១០ហិក
តា​បន្ថែម​ទៀត ដើម្បីតម្រូវការទីផ្សារក្នុងស្រុកផងដែរ៕


No comments

Powered by Blogger.