សត្វអូទ្រីស សាច់ឆ្ងាញ់ មានអាយុកាលវែង និងមានទម្ងន់ដល់ ១៥០គីឡូក្រាម ធន់នឹងអាកាសធាតុ
ខេត្តកំពង់ស្ពឺៈ
ដោយ៖ សេង ស៊ីដារ៉ូ
កសិដ្ឋានចិញ្ចឹមសត្វអូទ្រីសមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ តែងតែនាំចូលពងសត្វអូទ្រីស ពីក្រៅប្រទេសមកលក់ក្នុងស្រុកខ្មែរ។
ឥឡូវនេះ បានធ្វើការនាំកូនសត្វអូទ្រីសមកលក់វិញម្តង ព្រោះពូជសត្វ ប្រភេទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ហើយ សត្វអូទ្រីសនេះ មានអាយុកាលវែងធន់នឹងអាកាសធាតុ និងឆាប់ធំធាត់ មានទម្ងន់រហូតដល់ទៅ ១៥០គីឡូក្រាម។
លោកស៊ី ជាអ្នកលក់ចែកចាយបន្តនៅភ្នំពេញតាមរយៈការផ្សព្វផ្សាយ អនឡាញ បានឲ្យដឹងថាកូនសត្វអទ្រីសនេះមួយថ្លៃ៤៥០ដុល្លារ ដោយ ចិញ្ចឹមក្នុងរយៈពេល៣ខែវាឡើងទម្ងន់៤ទៅ៥គីឡូក្រាម។
ដោយឡែកចំណីរបស់កូនសត្វអូទ្រីសនេះ វាស៊ីបន្លែចម្រុះចិញ្រ្ចាំ ឲ្យវា ស៊ីដូចជាសត្វជ្រូក និងទាដែរ។
លោក ស៊ី បានបន្តទៀតថា តាមប្រវត្តិសាវតារបស់សត្វអូទ្រីសនេះ គឺប្រ ភពចេញពីប្រទេសអាហ្រ្វិក បានធ្វើការនាំចូលមកស្រុកខ្មែរ ដោយដាក់ចិញ្ចឹមមុនគេនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ពូជសត្វអូទ្រីសនេះមានអាយុកាលវែងណាស់ និងមានទម្ងន់ចាប់ពី ១៥០គីឡូក្រាមឯណោះ ហើយសាច់របស់វាមានរសជាតិឆ្ងាញ់ដូចសត្វគោដែរ។
សត្វអូទ្រីសនេះ ក៏ជាប្រភេទសត្វដែលគេយកទៅដាក់ចិញ្ចឹមលម្អតាមរមណីយដ្ឋាន និងក្នុងចម្ការធំៗ ដោយសារវាមានរូបរាងស្រស់ស្អាតធំត្រដែត គួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ ដែលចូលមកលេងកម្សាន្តក្នុងរមណីយដ្ឋានទាំងនោះដែរ៕

Post a Comment