Header Ads

ដាំស្មៅបីប្រភេទ ដែលជាចំណីដ៏ល្អ សម្រាប់ការពារសុខភាពសត្វ

ខេត្តកំពង់ស្ពឺៈ

ដោយ៖ សេង ស៊ីដារ៉ូ


ពូជស្មៅបីប្រភេទ ដែលនាំចូលពីប្រទេសថៃត្រូវបានកសិករយើងនាំ យកមកដាំ​ ដើម្បីផ្គត់ផ្គង់សម្រាប់​ជាចំណី​សត្វ​ និងធ្វើលក់ទូទាំង២៥ រាជធានី ខេត្ត។

លោក ម៉ា ទីន ជាកសិករនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការ អះអាងថា រូបលោក មាន​បទពិសោធន៍ថ្មី​ ក្នុងការដាំស្មៅបីប្រភេទ ដែលជាសចំណីដ៏ល្អ សម្រាប់បំប៉នសុខភាពសត្វ។

ការដាំស្មៅបីប្រភេទ​ នៅលើផ្ទៃដីជាង១ហិកតា ដោយការប្រើប្រាស់ទុន តិចតួចប៉ុណ្ណោះ ដែលស្មៅ​បី​ប្រភេទ​នេះ ​បាននាំចូលពីប្រទេសថៃ និង មានឈ្មោះថា ស្មៅផ្អែមអ៊ីស្រាអែលស្មៅណេណានិងស្មៅឃីងហ្គ្រាស់។​

លោក ម៉ា ទីន ​បានដាំស្មៅប្រភេទនេះ ​អស់រយៈពេលបីឆ្នាំមកហើយ ដោយប្រើរយៈពេលដាំ១ខែកន្លះ​ទៅ២​ខែ ក្នុងការថែទាំវិញ ​គឺយើង ប្រើជីអាចម៍គោ​ដាក់ជាប្រចាំ​ ហើយរដូវដែលដាំស្មៅទាំងនេះ គឺក្នុង កំឡុង​ខែ​មេសា ពេលធ្លាក់ភ្លៀងតិចៗ ​ដោយមិនចំណាយ ទឹកច្រើន នោះទេ។

ប្រភេទស្មៅឈ្មោះណេ​ណា និងស្មៅឃីងហ្គ្រាស់ សម្បូររោមច្រើនជាចំ ណីរបស់សត្វដ៏ល្អ មាន គោ ក្របី ពពែ ចៀម… ដោយឡែកចំពោះស្មៅ ផ្អែមអ៊ីស្រាអែល ស្លឹករបស់វាជាចំណីរបស់សត្វគ្រប់ប្រភេទ។

លោក ម៉ា ទីន បញ្ជាក់ទៀតថា បីឆ្នាំមកនេះ រូបលោក​មានគម្រោងដាំ ដុះស្មៅបីប្រភេទលើផ្ទៃដី២ហិកតាបន្ថែ​ម​​ទៀត ព្រោះដោយសារវាមាន តម្រូវច្រើន នៅទូទាំង២៥ រាជធានី ខេត្ត។​

បច្ចុប្បន្ននេះ រូបលោក មិនបានធ្វើការទិញពូជមកពីក្រៅនោះទេ ដោយ ធ្វើការបណ្តុះដើមខ្លួនឯង ក្នុងនោះ​ស្មៅផ្អែមអ៊ីស្រាអែល មួយកង់ បាន ថ្លៃ១៥០រៀល ស្មៅណេណាមួយកង់បានថ្លៃ ១៣០រៀល និងស្មៅឃីង​ហ្គ្រា​ស់​​មួយកង់បានថ្លៃ១០០រៀល ហើយលក់ក្នុង១ថ្ងៃ បានជាង៥០០ បំពង់ដែរ។ ដាំស្មៅបីប្រភេទនេះ ទទួល​បាន​អត្ថប្រយោជន៍ច្រើន ដោយ ដើមទុកពូជលក់ និងស្លឹកសម្រាប់លក់ចេញបន្ត៕

No comments

Powered by Blogger.