Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​បានអញ្ជើញទៅបើកការដ្ឋានស្តារ និងជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែ ក្នុងស្រុកមោងឫស្សី

ខេត្តបាត់ដំបងៈ


ដោយ៖ ហុង ចំណាប់


លោក អ៊ុក​​ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​បានអញ្ជើញបើក ការ ដ្ឋានជួសជុលស្តារឡើងវិញ​ ផ្លូវក្រាល​ក្រួស​ក្រហមចំនួនមួយខ្សែប្រវែង ១៤,១០ គីឡូម៉ែត្រ តភ្ជាប់ពីឃុំកកោះទៅឃុំរបស់មង្គលស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ផ្លូវនេះឆ្លងកាត់ឃុំចំនួន៣គឺ ឃុំកកោះ ឃុំបសើមង្គល និងឃុំមោង ដែល ជាផ្លូវច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់​របស់ប្រជាកសិករសម្រាប់ដឹកជញ្ជូន កសិ ផល។

លោក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​បានបញ្ជាក់ថាក្នុងឱកាសបើក ការដ្ឋានស្ថាបនាផ្លូវនេះជាថ្មី មាន​ប្រវែង១៤,១០គីឡូម៉ែត្រនេះ ក្រសួង អភិវឌ្ឍន៍ជនបទបានដាក់បញ្ចូលទៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការគឺ «គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ព្រះរាជាណាចក្រកម្ពុជា (RID4CAM)» ដែលគ្រោង​នឹង​​ក្រាល​កៅស៊ូពីរជាន់ប្រភេទ DBST ជាគម្រោងសហប្រតិបត្តិពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KfW ទីភ្នាក់ងារ​បារាំង​សម្រាប់ការអភិវឌ្ឍន៍ ( AFD ) និងសហភាពអឺរ៉ុប ( EU )៕

No comments

Powered by Blogger.