Header Ads

 កសិករមណ្ឌលគិរី និយាយថា ការដាំក្រូចផាសិន បានផលច្រើន និង ងាយស្រួលរកទីផ្សារ

ខេត្តមណ្ឌលគីរីៈ

ដោយ៖ សេង ស៊ីដារ៉ូ


កសិករខេត្តមណ្ឌលគិរី ដែលមានបទពិសោធន៍ក្នុងការដាំក្រូចផាសិន ដែលជាប្រភេទដំណាំថ្មី និងកំពុងផុលផុសក្នុងការដាំដុះយ៉ាងច្រើន នៅខេត្តនេះ។

លោក សុភ័ក្រ្ត ក្រោយពីបានឆ្លងកាត់បទពិសោធន៍លើកដំបូង ដាំក្រូច ផាសិន​២០០ទៅ៣០០​គុម្ពកន្លងមក រូបលោកយល់​ឃើញថា ​ក្រូចផា សិនផ្តល់ផ្លែបានច្រើន​និងក៏មានទីផ្សារជាប្រចាំ​ដែរ។
លោកសុភ័ក្រ្ត ​បានបន្តទៀតថា ​នៅពេលក្រោយមកទៀត ​រូបលោក ក៏បានពង្រីកផ្ទៃដីដាំដុះ​រហូតដល់១ហិកតាកន្លះ អាចដាំក្រូចផាសិន បានប្រមាណ១៣០០គុម្ព​ដោយបានចំណាយទុ​នចំនួន៨ពាន់ដុល្លារ។

ទីផ្សារក្រូចផាសិនក្នុងខេត្តមណ្ឌលគិរី មានបរិមាណ១តោនក៏លក់អស់ ដែរ ជាការទាក់ទាញ​ដល់​​អ្នកដាំដុះកាន់តែច្រើន។​

ចំពោះរដូវប្រមូលផលក្រូចផាសិន​ អាចប្រមូលផលបានចំនួន​៨​ខែ លើកលែងរដូវប្រាំងពីខែកុម្ភៈ ដល់ ខែឧសភា អាស្រ័យដោយសារ រដូវប្រាំងហួតហែង​មិន​សូវ​​សម្បូរទឹក។

បច្ចុប្បន្ននេះ តម្លៃទីផ្សារផាសិនអាចលក់ចេញបានក្នុង ១គីឡូក្រាមថ្លៃ ៦ពាន់រៀល ទៅ៨ពាន់​រៀលដោយទីផ្សារនាំចូលទៅ រាជធានីភ្នំពេញ និងទទួលភ្ញៀវទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីផងដែរ។
ខេត្តមណ្ឌលគិរីនេះ ​ជាខេត្តដែលមានវិសាលភាពផ្ទៃដីធំ ​ក្នុងការដាំដំ ណាំ ព្រោះខេត្តនេះ​សម្បូ​រ​ទៅដោយដំណាំកាហ្វេ ដំណាំប័រ ដំណាំក្រូច ផាសិន និងដំណាំផ្សេងៗទៀតជាច្រើន៕

No comments

Powered by Blogger.