Header Ads

មុខរបរដាំផ្កាម្លិះ អាចរកចំណូលបានជាប្រចាំថ្ងៃ និងមានទីផ្សារេស្រាប់

ភ្នំពេញៈ


ដោយ៖ សេង ស៊ីដារ៉ូ


អ្នកស្រុកភូមិកោះក្របី ភាគីច្រើនជាអ្នកដាំផ្កាម្លិះយូរឆ្នាំមកហើយ ខ្លះទៀតទើបនឹងចាប់ដើមដាំ​​ ព្រោះដោយ​សា​រ​មុខរបរដាំផ្កាម្លិះនេះ អាចរកចំណូលបានជាប្រចាំថ្ងៃ ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅ​បានស្រួល​ ស្ថិតនៅ​សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក វ៉ាន ជាអ្នកស្រុកកោះក្របី​ ទើបតែនឹងដាំផ្កាម្លិះនេះ ព្រោះលោក យល់ឃើញថា ​ការដាំផ្កាម្លិះអាច​ទទួល​បានផលឆាប់រហ័ស និងបាន លក់
ជាប្រចាំថ្ងៃ ឬប្រចាំអាទិត្យ។ នៅក្នុងផ្ទៃដីទំហំទទឹង២០ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ​អាចដាំ ផ្កា ម្លិះបានចំនួន ៦០០ដើម​ដោយការប្រើប្រាស់ដើមទុន ជាង១ពាន់ដុល្លារ នៅពេលដែលដើមផ្កាម្លិះចេញផ្កាបានផលរាល់ថ្ងៃ រូបលោក អាចបេះ​លក់បានក្នុង១សីល​ម្តងៗ បានចំនួនចាប់ពី ៣០ទៅ៤០ម៉ឺន រៀល។ ​

ដោយឡែកចំពោះខែប្រាំងផ្កាម្លិះ​បានថ្លៃក្នុង១គីឡូក្រាម៥ម៉ឺន​រៀល តែចំពោះខែវស្សាវិញផ្កាម្លិះអាចបានថ្លៃឡើងរហូតដល់១៥ម៉ឺនរៀល ក្នុង១គីឡូក្រាម។

នៅក្នុងភូមិសាស្រ្តតំបន់សង្កាត់ព្រែកថ្មីនេះ បានយកមុខរបរដាំផ្កា ម្លិះនេះ ជាមុខរបរមួយដ៏សំខាន់ ដែលជួយ​លើកស្ទួយដល់ ជីវភាព ប្រចាំថ្ងៃផង និងបង្ហាញដល់កសិករយើងឲ្យខិតខំប្រឹងប្រែងដាំដុះផ្កាម្លិះ ​ឲ្យបានច្រើន ឡើង​ក៏ព្រោះតែផ្កាម្លិះមានទីផ្សាររាល់ថ្ងៃ ដែលជាតម្រូវការក្នុងស្រុកដ៏សំខាន់៕


No comments

Powered by Blogger.