Header Ads

លោក ម៉ក់ កប ជាសិប្បករផលិតជាលពីឬស្សី ថា មុខរបរត្បាញជាល ជាប្រភពចំណូលប្រចាំថ្ងៃ

ខេត្តកំពតៈ

ដោយ៖ សេង ស៊ីដារ៉ូ


សិប្បកម្មចាក់ជាលពីឫស្សី នៅក្នុងស្រុកកំពង់ត្រាច ​ខេត្តកំពត ដែល​បានត្បាញចាក់ដោយដៃ​ជាលក្ខណៈ​គ្រួ​សារជាច្រើនឆ្នាំហើយនោះ និងជាមុខរបរបានបន្តទុក្ខពីដូនតា​ ទើបធ្វើឲ្យគ្រួសារពួក គាត់ចាក ផុតពីភាពក្រីក្រ ។

សម្ភារៈជាលពីឬស្សីនេះ ដែលអាចដាក់បានបន្លែ គ្រឿងចាប់ហ៊ួយ ឬក៏អាចដាក់សំរាមក៏បានដែល​មានភាព​ងាយស្រួលក្នុងការដឹក ជញ្ជូនពីតំបន់មួយទៅតំបន់មួយ ដូចជា ការផលិតជាលធំ​អាចដាក់ បន្លែបាន​រហូត​ដល់​២០០គីឡូក្រាមក៏មានដែរ។

លោក ម៉ក់ កប ជាសិប្បករម្នាក់ដែលផលិតជាលពីឬស្សីនេះ ​តាំងពី ឆ្នាំ១៩៩១ ដោយចេះតពីគ្នាតាំង​ដូនតា​មក​ម្ល៉េះ ដែលអាចផលិតជាល បានចំនួន២ជាលក្នុង១ថ្ងៃ។ លោក ម៉ក់ កប បានបន្តលើកឡើងថា ការផលិត​ជាល​ឬស្សីនេះ អាចលក់ចេញ១គូ បានថ្លៃ៣០០០០រៀល ហើយចំពោះគុណភាពជាលឬស្សីនេះ​អាចធានា​បាន​រហូតដល់២ឆ្នាំ ដោយមិនឲ្យត្រូវទឹក៕


No comments

Powered by Blogger.