Header Ads

របរចិញ្ចឹមពពែ យកសាច់ និងចិញ្ចឹមមេពូជ លក់បានតម្លៃ និងសម្បូរទីផ្សារ

ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ


បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទើបមានការភ្ញាក់ផ្អើលក្នុងការចិញ្ចឹមពពែយក​សាច់ និងមេពូជ សម្រប់​លក់។

ការចិញ្ចឹមពពែនេះ គឺមានជាលក្ខណៈគ្រួសារ​និងខ្លះទៀតចិញ្ចឹម​ទ្រង់​ទ្រាយ​ធំ ​ព្រោះពួកគាត់ សម្លឹងឃើញ តម្រូវការទីផ្សារច្រើន​ ដោយក្នុង​នោះទាំងសាច់ពពែ និងមេពូជពពែ​ក៏មានតម្លៃ​ប្រហា​ក់​ប្រហែលគ្នា។
លោក ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ​ដែល​ចិញ្ចឹ​ម​ពពែចាប់ពី ១២០ក្បាល រហូតដល់ ៧០០​ក្បាល សរុបទាំងមេពូជ។ លោក ហាំងលី បានលើក​ឡើង​ថា ពូជ​សាច់ពពែនាំចូលពីប្រទេសអូស្ត្រាលី ​ដោយមានមេពូជបង្កាត់​ប្រមាណ៤០ភាគ​រយ​។​

ការបង្កាត់ពូជភាគច្រើនបានតែពពែឈ្មោល ម៉្លោះហើយមេពូជពពែ​ តម្រូវការច្រើន​សម្រាប់​អ្នក​យក​​មក​​ចិញ្ចឹមផងដែរ។

ចំពោះចំណីសត្វពពែក្នុង១ក្បាល វាស៊ីចំណី២,៥០គីឡូក្រាម​ក្នុង១ក្បាល​ដោយក្នុងនោះចំណីវាស្មៅផ្អែមលាយជាមួយស្មៅធម្មជាតិ ហើយ​ក្នុង​នោះដែរ ​ដើម្បីបំប៉នអាហារ​មេ​​ពូជ ក៏មានឲ្យសណ្តែកសៀង ពោត កាកដូង និងដំឡូងមី រួមជាមួយដែរ។​

ម្ចាស់កសិដ្ឋាននេះ បានបន្តថា ​ការចិញ្ចឹមពពែក្នុងទ្រុង ​មានសុវត្ថិភាពល្អ និងទទួលលផល​បាន​ល្អ​ផងដែរ ការចិញ្ចឹមពពែក្នុងទ្រុងមានធ្នើ ការពារ​សុវត្ថិភាព និងជំងឺដង្កាត់ផ្សេងៗ បច្ចុប្បន្ននេះ​ទីផ្សារពពែលក់សាច់​បាន​៦ដុល្លារក្នុង១គីឡូក្រាមនិងពពែមានពូជអាចលក់បានចាប់ពី​ ១០ដុល្លារ​​​ទៅ១១ដុល្លារក្នុង១គីឡូក្រាម។

លោក សុន មានទីលំនៅ នៅព្រែកតាពៅ ក្រុងតាខ្មៅ​ដែលមានបទ​ពិ​សោធន៍​​ចិញ្ចឹម​ពពែយូរ​ឆ្នាំ​ដោយការចិញ្ចឹមលែងពពែ ឲ្យស៊ីតាមវាល ​ឃើញថាល្អប្រសើរដែរ ដោយចំណាយទុនតិច​ ហើយ​ការចិញ្ចឹម​របស់​គាត់ដាក់ទ្រុងមានធ្នើ ដោយពីមុនចិញ្ចឹមតែ៥ក្បាល ​ឥឡូវកើនដល់​ជាង២០ក្បាល​ហើយចំពោះទីផ្សារមានអ្នកកម៉្មង់ពីម្ចាស់ហាងធំៗ។

លោក សុន បន្ថែមទៀតថា ​ការចិញ្ចឹមពពែឲ្យ​ស៊ីតាមទីវាលមានភាព​ងាយ​ស្រួលច្រើន ​ក៏ដោយ​សារសត្វពពែវាឆ្លាត​នៅពេល​ណាដែល​វាស៊ីស្លឹកឈើអ្វីមួយ វាអាចដឹងថាស្លឹកឈើនោះ​មានជាតិ​ពុល ​វាគេច​ចេញពីកន្លែងនោះ​ភ្លាម ​ហើយម៉្យាងទៀតវាចេះស្គាល់ទ្រុងវានៅ។ នៅពេលណា​ដែល​ម្ចាស់រវល់ពេលវារក​ស៊ីឆ្អែតវានាំ​គ្នាដើរមករកទ្រុង​ដោយខ្លួនឯង។

បើនិយាយពីហានិភ័យក្នុងការចិញ្ចឹមពពែ គឺយើងពិបាកឃ្វាលតាម​ទីវាល ពេលមានឆ្កែច្រើន​ដេញ​​ខាំពពែ​ ដែលជាគ្រោះថ្នាក់មួយ​មិន​អាចដឹងមុនបាននោះឡើយ៕

No comments

Powered by Blogger.