Header Ads

រូបសំណាកដាវដែក កំពង់ស្វាយជានិមិត្តសញ្ញាសម្គាល់ខេត្តកំពង់ធំ និង​ក្លាយជាដាវពិសិដ្ឋ​ក្នុងរជ្ជកាល​ឆ្នាំ​១៦០៣ សម័យមេទ័ពតេជោមាស


ខេត្តកំពង់ធំៈ

ដោយ៖ សេង ស៊ីដារ៉ូ



ប្រវត្តិដាវដែកកំពង់ស្វាយ ក្លាយជាកំណត់ត្រា ​និងជានិមិត្តសញ្ញា របស់ ខេត្តកំពង់ធំ ​ដែលបុព្វបុរសដើមជន​ជាតិគួយបន្សល់ទុករហូត មកដល់ សព្វថ្ងៃនេះ ហើយត្រូវបានរដ្ឋបាលខេត្តកំពង់ធំ ​ផ្តួចផ្តើមសាងសង់រូប​សំ​ណា​​ក​​​ឡើង ដើម្បីទុកជាកេរ្តិ៍មរតក និងអភិរក្សទុកសម្រាប់កូនចៅជំ នាន់ក្រោយបានដឹងពីប្រវត្តិដាវនេះផង។

រូបសំណាកដាវដែកកំពង់ស្វាយ នៅផ្លូវចេញទីរួមខេត្តឆ្ពោះ ទៅកាន់ ខេត្តសៀមរាប ដែលត្រូវបានសាងសង់​អស់​​រយៈពេល៨ខែ ក្នុងឆ្នាំ ២០១៩ ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងពីប្រវត្តិដាវនេះថា មុន នឹងសាងសង់រូបសំណាកនេះ ទាំង​អាជ្ញាធរដែនដី និងមន្ត្រីជំនាញ​បាន សិក្សាស្វែងយល់ទៅដល់ទីតាំងស្លដែក របស់បងប្អូនជនជាតិដើមភាគ​តិច​គួយយើងតែម្តង ដែលឋិតនៅក្នុងឃុំប្រាសាទសម្បូរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។​

លោកអភិបាលខេត្ត បានបន្តថា ​ដាវដែកកំពង់ស្វាយ ឬដាវ៧ មាន ប្រវត្តិកកើតឡើងពីកន្លែងស្លដែក របស់ជន​ជាតិដើមភាគតិចគួយ ដោយចាត់ទុកថា ​ជាដាវល្បីល្បាញដ៏ពិសិដ្ឋ។​

យោងតាមកំណាព្យរបស់អ្នកស្រុកតំបន់នោះ បានលើកឡើងថា ដាវ អើយដាវដែក ដាវល្អចម្លែក ដាវដែក​កំពង់​ស្វាយ ដងកេរ្តិ៍ពីឪពុក ស្រោម កេរ្តិ៍ពីម្តាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ។​ ដាវដែកនេះ មាន​​ប្រវត្តិតៗមកទៀតថា ដាវ៧ ចាប់មានន័យថា ចាប់ដង រងឆាយ វែងកូរ រងសម្បត្តិ ផាត់នគរ វរជ័យ​មាន​លាភ តាមរយៈ គម្ពីរចាប់បាន រត់ៗមាត់រហូតរៀងមក។

លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា​​ កំពង់ស្វាយពីមុនជាខេត្តមួយ ដ៏ធំ​ ដែលមានភាគខ្លះ​នៃខេត្តព្រះវិហារ​និងខេត្តស្ទឹងត្រែង ហើយការ សាងសង់រូបសំណាកដាវដែកកំពង់ស្វាយនេះឡើង​ សម្រាប់ទុកជា កេរ្តិ៍មរតក​និង​អភិរក្សសម្រាប់មនុស្សជំនាន់ក្រោយបានដឹងផងដែរ។

លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានមាន ប្រសាសន៍ថា បងប្អូនជនជាតិដើម​ភាគតិចគួយ ​ជាច្រើនក្នុងស្រុក កំពង់ស្វាយ ប្រកបមុខរបរជាជាងដែក និងជាជាងស្លដែករហូតមក
ដល់​បច្ចុប្ប​ន្ន​នេះ លែងផលិតដាវដែកទៀតហើយមកធ្វើតែកាំបិតចប ពូថៅ វិញ។​ ដាវដែកកំពង់ស្វាយ​មានភាពល្បី​ល្បា​ញ​ក្លាយជា ដាវពិសិដ្ឋក្នុងរជ្ជកាលឆ្នាំ១៦០៣ សម័យមេទ័ពតេជោមាស៕

No comments

Powered by Blogger.