Header Ads

លោកឆាយ ថា ដាំដូងក្រអូប ទទួលបានផលទាំងរដូវវស្សា និងរដូវ ប្រាំង ហើយមានតម្រូវការក្នុងទីផ្សារច្រើន

ខេត្តព្រះសីហនុៈ

ដោយ៖ សេង ស៊ីដារ៉ូ




ដូងក្រអូប ជាប្រភេទដំណាំទំនើប​ ដែលមានអ្នកទទួលទានច្រើន​ ហើយ បច្ចុប្បន្ននេះ ​ចម្ការដូងក្រអូប​ដែល​កសិករយើងបាន ដាំនៅខេត្តព្រះសី ហនុ បានផ្គត់ផ្គង់ដល់ភ្ញៀវចរាចរណ៍ ​និងធ្វើការចែកចាយដល់​ទីក្រុង​ភ្នំ​ពេញ​ ​និងស្រែអំបិល ខេត្តកោះកុង។

​លោកឆាយ ជា​ម្ចាស់ចម្ការដូងក្រអូប​នេះ បានដាំលើផ្ទៃដី៤០ហិចតា ដែលមានបទពិសោធន៍១៩ឆ្នាំមកហើយ​ ចំណែកការដាំដូងក្រអូបនេះ ​រូបលោកបានសម្លឹងឃើញទីផ្សារ​ដូងក្រអូបមានតម្រូវការច្រើន​ ទើបរូប លោក​ដាំ​ដូងក្រអូបនេះឡើង ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ ​ដោយមួយរយៈកន្លងមក ដូងក្រអូបនេះ នាំចូល ពីប្រទេសថៃ និង វៀតណាម។​

ពូជដូងក្រអូបនេះ លក់នៅលើទីផ្សារចន្លោះក្នុងខែកក្កដា (ខែវស្សា) លក់ បាន១ផ្លែ២៣០០រៀល​ទៅ២៨០០​រៀល ​ចំពោះខែប្រាំងមិនសូវសម្បូរ ទឹកតែដូងលក់បានថ្លៃ១ផ្លែបានទៅ៣០០០រៀលទៅ៤០០០រៀល។

លោកឆាយ បានបន្តទៀតថា ចម្ការដូងក្រអូបរបស់លោក បេះលក់ក្នុង ១លើកៗបាន១ម៉ឺនផ្លែ តែប្រមូលផល​ម្តងៗ​បាន២ម៉ឺនផ្លែ ​ដោយនៅ សល់អាចធ្វើការបណ្តុះពូជដូងទាំងនោះ​ ទុកលក់បន្ត​ ចំពោះបងប្អូន យើង​ដែល​មានបំណងចង់ដាំដូងក្រអូបនេះ គឺនៅមានប្រមាណជា៥០%ទៀត។

លោកឆាយ ក៏បានធ្វើការអំពាវនាវឲ្យកសិករយើងដាំដុះដូងក្រអូប ​ឲ្យបានច្រើនដើម្បីកាត់បន្ថយការនាំចូល​ពី​ក្រៅ ​ព្រោះថាដូងក្រអូប​ននេះ ​ទទួលបានទិន្នផលល្អ​ ដោយក្នុង១ដើមអាចបានផលផ្លែ ២ទៅ ៣ធ្លាយ ហើយក្នុ​ង​១ធ្លាយអាចមានផ្លែពី៥ទៅ១០ផ្លែ ហើយ ១ផ្លែយើងអាចលក់បានតិចបំផុតក៏២ពាន់រៀលដែរ៕

No comments

Powered by Blogger.