លោកស្រី ម៉ម ស៊ីថា និងអង្គការសិទ្ធិមនុស្សនៅប្រចាំកម្ពុជា ចូលរួមអបអរសាទរថ្ងៃទី២៣ តុលា ឆ្នាំ២០២០ នៃកិច្ចព្រមពៀងសន្តិភាពីក្រុងបារីស ២៣ តុលា ឆ្នាំ១៩៩១
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
នៃកិច្ចព្រមពៀងសន្តិភាពីក្រុងបារីស ២៣ តុលា ឆ្នាំ១៩៩១។
តាមរយ:កិច្ចព្រមពៀងសន្តិភាពខាងលើ ធ្វើឲ្យប្រទេសកម្ពុជាយើងទទួលបាន នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដោយអនុលោមតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
បន្ទាប់ពីប្រទេសកម្ពុជាយើងមានរដ្ឋធម្មនុញ្ញមក ឃើញថារបបគ្រប់គ្រងរដ្ឋមានការគោរព និងអនុវត្តន៍ និងប្រទេសជាតិមានការរីកចម្រើនជាងមុន។
ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការគោរព និងអនុវត្តន៍របៀបរបបគ្រប់គ្រងរដ្ឋហាក់នៅឆ្ងាយពីគន្លងប្រជាធិបតេយ្យដែលកើតមានពីការបោះឆ្មោត ឆ្នាំ១៩៩៣ ដែលធ្វើឲ្យយើងទាំងអស់គ្នាមានការបារម្ភបំផុត។ ចំពោះការវិវត្តនៃស្ថានការណ៍ចុងក្រោយ មានការប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅៗដល់សិទ្ធិ សេរីភាពជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពល រដ្ឋខ្មែរ និងអធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី អព្យាក្រឹតភាព និងឯកភាពជាតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងបារីស។
តាមការប្រកាសរបស់មេដឹកនាំស៊ីវិល និងយោធាថ្មីៗនេះ ហាក់ដូចជាមានការរៀបចំជាប្រព័ន្ធបង្រ្កាបការប្រើប្រាស់សិទ្ធិ និងសេរីភាព ជាពិសេសសេរីភាពខាងការបញ្ចេញមតិ ខាងសារពត៌មាន ខាងការបោះ
ពុម្ពផ្សាយ និងខាងការប្រជុំ ជ្រកក្រោមផ្លាកការពារសន្តិភាព និងអភិវឌ្ឍ ក្នុងន័យប្រឆាំងនឹងបដិវត្តពណ៌កើតមាន។ នៅពេលដែលមាន ការបែកបាក់ផ្ទៃក្នុងជាតិ ប្រទេសកម្ពុជាយើងរងការបំពានទឹកដីពីប្រទេសជិតខាង ការហូរចូលជនជាតិវៀតណាម និងចិន ធ្វើឲ្យកម្ពុជា រងសម្ពាធពីប្រទេសជិតខាង និងពីមហាអំណាច និងងាយរងគ្រោះធ្លាក់ចូលក្នុងជម្លោះរវាងមហាអំណាចទាំងពីរ គឺ ចិន និងអាមេរិក។
ដើម្បីឲ្យខ្មែររំដោះខ្លួនចេញពីស្ថានការណ៍អាក្រក់ៗទាំងនេះ គឺមានតែការគោរពអនុវត្តន៍ ឲ្យបានត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិ បាលនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទក្រុងប៉ារីស នូវកិច្ចព្រមព្រៀងទាំងនេះ និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
សុំឲ្យប្រទេសហត្ថលេខី បំពេញកាតព្វកិច្ចរបស់ពួកគេ ហើយប្រើប្រាស់យន្តការដោះស្រាយការបំពានលើកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា(មាត្រា៥)។
ជាពិសេសសុំឲ្យប្រទេសហត្ថលេខីទាំងនោះ បង្កើតគណ:កម្មាធិការពិសេសមួយសម្រាប់ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយអព្យាក្រឹត និងលក្ខ័ណ្ខទាំងឡាយពាក់ព័ន្ធនឹងគោលនយោបាយអព្យាក្រឹតភាពនេះ ជាពិសេសការហាមឃាត់មិនឲ្យមានវត្តមានមូលដ្ឋានទ័ព និងបុគ្គលិកយោធាបរទេសនៅលើទឹកដីកម្ពុជា និងនៅក្រៅប្រទេស បានប៉ះពាល់កាន់តែខ្លាំងទៅៗដល់សិទ្ធិសេរីភាព ជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋខ្មែរ និងដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជាយើង ដែលត្រូវបានធានាយ៉ាងមុតម៉ាំដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាពិសេសកិច្ចព្រមព្រៀងទាក់ទិនទៅ នឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាព ជាតិនៃកម្ពុជា។
https://kronglungvek.blogspot.com

Post a Comment