Header Ads

លោក រស់ ម៉ៅ កសិករគម្រូម្នាក់ ថា ការដាំបន្លែក្នុងកំប៉ុងជ័រ ងាយស្រួលដាំ និងទទួលបាន​ចំណូល​ខ្ពស់

ខេត្តតាកែវៈ

ដោយ៖ សេង ស៊ីដារ៉ូ

លោក រស់ ម៉ៅ ជាកសិករគម្រូ ស្ថិតក្នុងខេត្តតាកែវ​ ទទួលជោគជ័យការដាំបន្លែចម្រុះក្នុងកំប៉ុងជ័រ ​ដែល​ទទួល​​បានចំណូលខ្ពស់ ។

លោក រស់ ម៉ៅ បានលើកឡើងថា ក្រៅពីការដាំបន្លែដាក់ទ្រើង ​ក៏មានដាំប្រភេទបន្លែចម្រុះដាក់ ក្នុងកំប៉ុង​ ដោយទទួលបានផលដូចគ្នា ទៅលើការដាំផ្ទៃដីរាបស្មើ។ ​ការដាំបន្លែនេះ មានជីនាងវង ខ្ទឹម ស្ពៃចម្រុះ នៅក្នុង​កំ​ប៉ុងជ័រ បានផលដូចគ្នាទៅនឹងការដាំលើដីផងដែរ ដូច្នេះហើយប្រជាសកិករណា ​ដែលមានដីតូចចង្អៀត​ក៏​ដោយ ​ក៏យើងអាចដាំបន្លែក្នុងកំប៉ុងជ័រ ​ដាក់តាមជញ្ជាំង​តាមរបងផ្ទះ ជាដើម។ ​ទាំងនេះជាបទពិសោធន៍មួយ ក្នុងការរកចំណូល ឬក៏អាចទុកទទួលទានក្នុងគ្រួសារបានដែរ។

ការដាំបន្លែក្នុងកំប៉ុងជ័រ ដែលមានប្រភេទជីនាងវង ស្ពៃចម្រុះនេះ នៅពេលដែលវាធំឡើង​អាចបានផល​១គីឡូ​ក្រាម​ ​​និងស្ពៃចង្កឹះបានផល៣ខាំ ហើយការដាំនេះ ​សំដៅតែប្រភេទបន្លែណាដែលគ្មាន​ឫសកែវទើបអាចដាំ​បាន ដោយកន្លងមកការដាំបន្លែក្នុងកំប៉ុងនេះ ​មានអ្នកខ្លះទទួលការបរាជ័យ ​ដោយសារការដាំទុកចោល​មិន​បាន​​ថែទាំ​ឲ្យបានត្រឹមត្រូវល្អ ដូចជាការស្រោចទឹក ដាក់ជីជាដើម​ ហើយម៉្យាងទៀតការដាំបន្លែក្នុងកំប៉ុងជ័រនេះ គឺមិនសូវខ្វាល់ខ្វាយពីការរំខានពីសត្វផ្សេងៗបំផ្លាញនោះឡើយ៕

 

No comments

Powered by Blogger.