Header Ads

មុននឹងអនុញ្ញាត​​ ឲ្យមូលធន​បរទេ​ស​​វិនិយោ​គកាន់កាប់ភោគសម្បត្តិជាតិ គប្បីគិតដល់ការ “ចំណូល” និង “ការរត់​ចេញ”

 ភ្នំពេញ

ដោយ៖ សេង ស៊ីដារ៉ូ

គេពុំអាចទាត់ជំនួយបរទេសដែលគ្មានបំណង តែគេពុំអាចទទួលជំនួយបរទេសយកមកប្រើ ដោយគ្មានការកែ

ទម្រង់របបសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់បំរើប្រយោជន៍មហាជនឡើយ។ មុននឹងអនុញ្ញាត​ឲ្យមូលធន​បរទេ​ស​​ធ្វើ

វិនិយោ​គកាន់កាប់ភោគសម្បត្តិជាតិ គឺគប្បីគេត្រូវគិតដល់ការ ចំណូលនិង ការរត់ចេញ នៃប្រាក់ចំណេញ

ផងដែរ។

លោក Gilbert Bladonne បានពោលថា នៅឆ្នាំ១៩៦១ ទ្វីបអាមេរិកខាងត្បូង ក្រោមឥទ្ធិពលបារាំងសេស បានទទួលជំនួយសាធារណៈ និងវិនិយោគឯកជនបារាំងតែ ៧រយកោដិហ្វ្រង់ ហើយប្រាក់ដែលត្រូវរត់​ចេញ​ទៅវិញ មានចំនួនដល់ទៅ ៦រយកោដិ និង១០៤លានហ្វ្រង់។

កាលពីឆ្នាំ១៩៦៥ ទៅឆ្នាំ១៩៦៨​ ទ្វីបអាមេរិកឡាទិន បានទទួលជំនួយ ១,១រយលានកោដិដុល្លារ តែត្រូវចេញ ,៤រយលានកោដិដុល្លារ។ ម្យ៉ាងទៀត ប្រទេសក្រីក្រភាគច្រើន ច្រើនយកជំនួយមកប្រើចាយវាយតែក្នុង​ផែន ការលើកស្ទួយឧស្សាហកម្ម ឬផ្នែកយោធា ឬចាយវាយខ្ចះខ្ចាយធ្វើនយោបាយប្រជាភិថុតិ។ មានតែ ១២ភាគ រយនៃចំនួនជំនួយទេ ដែលគេយកមកប្រើសម្រាប់លើកស្ទួយកសិកម្ម។ ពុំគ្រាន់តែប៉ុណ្ណោះមានជំនួយសាធារ​ណៈខ្លះ ពុំបានជួយរាស្ត្រពិតៗ ទេ តែមានមួយផ្នែកត្រូវអ្នកកាន់អំណាច ត្រឡប់បែរជាលួចបន្លំបង្វិលទុកក្នុង ហោប៉ៅទៅវិញ ដែលធ្វើឲ្យប្រទេសផ្តល់ជំនួយមានចិត្តរារែកគិតយ៉ាងច្រើនក្នុងការធ្វើអំណោយ។

បង្កើតឧស្សាហកម្មបំរើកសិកម្ម បង្កើតគ្រឿងបរិក្ខាជីរ និងគ្រឿងឧបករណ៍ផ្សេងៗ ដែលចាំបាច់លើកស្ទួយ​ផលិ​តកម្មបាន លុះត្រាតែស្មារតី ផ្នត់គំនិតបញ្ញវន្ត័ក្នុងស្រុក និងរដ្ឋាភិបាលបរទេស ព្រមទាំងអង្គការអន្តរជាតិ ត្រូវតែបដិ​វត្តប្រមូលផ្តំកម្លាំងក្នុងគោលបំណងតែមួយ គឺបង្កើតផលសម្រាប់ចិញ្ចឹមប្រជាជន។

ពួកដឹកនាំប្រទេសតតិយលោក ពួកមូលធនសហគ្រាសបរទេសធំៗ ពួកមហាអំណាច ដែលផ្តល់លុយឲ្យប្រ ទេសក្រីក្រខ្ចី ត្រូវតែគិតពីការលូតលាស់បំរើមនុស្សជាតិទូទៅសិន មុននឹងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះ​ហើយ ជាជ័យជំនៈពិតៗ នៃការដោះស្រាយបញ្ហាការអត់ឃ្លាន៕

No comments

Powered by Blogger.