Header Ads

រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ ១៩៧៥

 រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ ១៩៧៥

ភ្នំពេញ

ដោយ៖ សេង ស៊ីដារ៉ូ

រូបខ្ញុំ ខិតខំធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកគ្រប់ផ្នែកដែលពាក់ព័ន្ធនិងច្បាប់ ពិសេសរដ្ឋធម្មនុញ្ញនេះ ដើម្បីឲ្យបងប្អូនខ្មែរទូទាំងប្រទេសបានដឹង បានយល់ ពីរដ្ឋធម្មនុញ្ញនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ ធ្វើមហាសន្និបាតជាតិលើកទី៣ អនុម័តកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧៥ បានប្រកាសជាផ្លូវការ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សំណូមពរជាមូលដ្ឋាន និងជាពិសិដ្ឋរបស់ប្រជាជន កម្មករ កសិ ករ ពលករ ផ្សេងៗទៀត ហើយនឹងយុទ្ធជន និងកម្មាភិបាលនៃកងទ័ពបដិវត្តន៍កម្ពុជា។

ដោយយោងទៅតាមតួនាទីសំខាន់របស់ប្រជាជន ​ពិសេសប្រជាជន កម្មករ កសិករក្រ កសិកកណ្តាល ថ្នាក់ក្រោម និងស្រទាប់ពលករផ្សងទៀត នៅជនបទ និងទីក្រុង ដែលមានចំនួនជាង ៩៥ភាគរយនៃប្រជាជាតិ​កម្ពុ​ជាទាំង មូលដែលបានទទួលបន្ទុកសង្គ្រាមរំដោះជាតិ រំដោះប្រជាជនធ្ងន់សែនធ្ងន់ជាងគេបំផុត ធ្វើពលិកម្ម​ សែនធំធេងជាងគេបំផុត ទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិ ទាំងសនោសញ្ចេតនា បំរើសមរភូមិមុខ គ្មាន​ស្រា​ ក​​ស្រាន គ្មានឈប់ឈរ ហើយលះបង់កូនចៅ ប្តីសី រាប់ម៉ឺនរាប់សែននាក់ទៅប្រយុទ្ធសមរភូមិមុខគ្មានរុញរាអ្វីទាំងអស់។

យោងទៅតាមពលិកម្មដ៏ធំធេង របស់កងទ័ពបដិវត្តន៍កម្ពុជាប្រជាធិបតេយ្យទាំងបីប្រភេទ ដែលប្រយុទ្ធអង់​​អា​ច​ក្លា ហាន ប្រយុទ្ធទាំងយប់ទាំងថ្ងៃ ទាំងប្រាំង ទាំងវស្សា ទ្រាំទ្រលំបាកវេទនាសព្វបែបយ៉ាង ខ្វះស្បៀង ​ខ្វះថ្នាំ​ដង្កូវ ខ្វះសំលៀកបំពាក់ ខ្វះគ្រាប់រំសេវ ខ្វះសព្វខ្វះគ្រប់ ក្នុងសង្គ្រាមរំដោះជាតិ រំដោះប្រជាជនដ៏សន្ធោរ​សន្ធៅ​។

ដោយយោងតាមសំណូមពររបស់ប្រជាជនកម្ពុជាទាំងមូលនិងកងទ័ពបដិវត្តន៍កម្ពុជាទាំងមូលដែលចងបានប្រ​ទេសកម្ពុជា ឯករាជ្យ ឯកភាព សន្តិភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណា អធិបតេយ្យ ក្នុងបូរណភាពដែនដីរបស់​ខ្លួនក្នុងសង្គមជាតិមួយ មានសុភមង្គលស្មើភាពគ្នា យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដ គ្មានអ្នកមាន គ្មាន​អ្នកក្រ គ្មានវណ្ណៈជិះជាន់គេ គ្មានវណ្ណៈត្រូវគេជិះជាន់ គឺជាសង្គមមួយដែលប្រជាជនទាំងអស់ រស់នៅសុខ​ដុមរមនា ក្នុងមហាសាមគ្គីជាតិទាំងមូល ហើយរួមគ្នាប្រកបការងារពលកម្ម បង្កបង្កើនផលកសាងប្រទេស និងការ​ពារប្រទេសទាំងអស់គ្នា។

យោងតាមសេចក្តីសំរេចរបស់មហាសន្និបាតជាតិ ពិសេសសម័យប្រជុំថ្ងៃទី២៥-២៦និង២៧ខែមេសា ឆ្នាំ១៩​៧៥ ដែលបានប្រកាសជាឧឡារិកទទួលស្គាល់ និងគោរពតាមសំណូមពរខាងលើនេះរបស់ប្រជាជនទាំងមូលនិងរបស់​​កងទ័ពបដិវត្តន៍កម្ពុជាទាំងមូល នៃប្រទេសកម្ពុជា មានខ្លឹមសារដូចតទៅ៖

អំពីរបបរដ្ឋ៖

រដ្ឋកម្ពុជា ជារដ្ឋមួយឯករាជ្យ ឯកភាព សន្តិភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណា អធិបតេយ្យ ប្រជាធិបតេ​យ្យ ក្នុងបូរណភាពដែនដីរបស់ខ្លួន។

រដ្ឋកម្ពុជា ជារដ្ឋរបស់ប្រជាជន កម្មករ កសិករ និងពលករកម្ពុជាផ្សេងទៀតទាំងអស់។

រដ្ឋកម្ពុជា មានឈ្មោះជាផ្លូវការថាៈ កម្ពុជាប្រជាធិបតេយ្យ

អំពីរបបសេដ្ឋកិច្ច៖

មធ្យោបាយផលិតកម្មសំខាន់ៗ ជាទូទៅជាកម្មសិទ្ធិរបស់ប្រជាជន និងកម្មសិទ្ធិរួមរបស់ប្រជាជនសមូហភាព។

រីឯរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ស្ថិតនៅជាកម្មសិទ្ធិផ្ទាល់របស់ឯកជន។

អំពីរបបវប្បធម៌៖

វប្បធម៌របស់ប្រទេសកម្ពុជាប្រជាធិបតេយ្យ មានលក្ខណៈជាតិ ប្រជាជន និងចំរើនស្អាតស្អម ដើម្បីបំរើភារកិច្ច 

ការពារប្រទេស និងកសាងប្រទេសកម្ពុជា​ឲ្យបានរុងរឿងសំបូរសប្បាយ។

វប្បធម៌ថ្មីនេះ ប្រឆាំងដាច់ខាតនឹងវប្បធម៌ពុករលួយប្រតិរិយា របស់វណ្ណៈជិះជាន់ផ្សេងៗ និងរបស់អាណានិគមន៍

ចក្រពត្តិនិយមនៅកម្ពុជា។

អំពីរបបដឹកនាំ និងធ្វើការងារ៖

អំណាចធ្វើច្បាប់​ជាអំណាចរបស់សភាតំណាងប្រជាជន កម្មករ កសិករ និងពលករ កម្ពុជាផ្សេងទៀតទាំង​អស់។

សភានេះ មានឈ្មោះជាផ្លូវការថាៈ សភាតំណាងប្រជាជនកម្ពុជា

សភាសតំណាងប្រជាជនកម្ពុជា មានសមាជិកទាំងអស់ ២៥០នាក់ តំណាងឲ្យប្រជាជន កម្មករ កសិករ និង

ពលករកម្ពុជាផ្សេងទៀត ហើយនឹងតំណាងឲ្យកងទ័ពបដិវត្តន៍កម្ពុជាគឺ៖

១ តំណាងកសិករៈ ១៥០នាក់

២ តំណាងកម្មករៈ ៥០នាក់

៣ តំណាងពលករៈ​ ៥០នាក់

សមាជិកសភាតំណាងប្រជាជនកម្ពុជា ត្រូវបានប្រជាជនជ្រើសតាំងឡើង ដោយការបោះឆ្នោតទូទាំងប្រទេស

ដោយផ្ទាល់ និងដោយសម្ងាត់ក្នុងរយៈកាល ៥ឆ្នាំមួយដង។

សភាតំណាងប្រជាជន មានភារៈសំរេចច្បាប់ និងកំណត់មាគ៌ានយោបាយផ្សេងៗក្នុងប្រទេស និងក្រៅប្រទេ​ស

របស់កម្ពុជាប្រជាធិបតេយ្យ។

អំពីអង្គការអនុវត្តន៍ច្បាប់៖

រដ្ឋាភិបាល ជាអង្គការមានភារកិច្ចអនុវត្តន៍ច្បាប់ ​និងអនុវត្តន៍មាគ៌ានយោបាយទាំងអស់របស់សភាតំណាងប្រ 

ជាជនកម្ពុជា។

រដ្ឋាភិបាល ត្រូវបានជ្រើសតាំងឡើង ដោយសភាតំណាងប្រជាជនកម្ពុជា ហើយត្រូវទទួលខុសត្រូវទាំងស្រុង

ចំពោះមុខសភាតំណាប្រជាជនកម្ពុជា ក្នុងកិច្ចដំណើរការទាំងអស់របស់ខ្លួន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេ​ស។

អំពីតុលាការ៖

តុលាការ​ ជាតុលាការរបស់ប្រជាជន តំណាងយុត្តិធម៌របស់ប្រជាជន ការពារយុត្តិធម៌របស់ប្រជាជន ការពារ​សិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជន ហើយផ្តន្ទាទោសដល់គ្រប់សកម្មភាព ដែលប្រឆាំងនឹងរដ្ឋរបស់ប្រ​​​ជាជន ឬ​ដែលល្មើសនឹងច្បាប់រដ្ឋរបស់ប្រជាជន។

ប្រភេទល្មើសច្បាប់រដ្ឋប្រជាជនមានដូចតទៅៈ

១ ចំពោះប្រភេទសកម្មភាពប្រឆាំង និងបំផ្លិចបំផ្លាញដែលមានលក្ខណៈជាខ្សែសង្វាក់ ហើយគ្រោះថ្នាក់ដល់ 

ប្រជាជន ត្រូវផ្តន្ទាទោសកំរិតខ្ពស់បំផុត។

២ ចំពោះប្រភេទល្មើសក្រៅបីខាងលើ ត្រូវអប់រំ កសាងក្នុងក្រមខ័ណ្ឌអង្គការរដ្ឋ ឬក្នុងក្របខ័ណ្ឌអង្គការប្រជា

 ជន។

អំពីលក្ខណៈប្រធាន៖

កម្ពុជាប្រជាធិបតេ្យ មានគណៈប្រធានរដ្ឋមួយ ជ្រើសរើស និងតែងតាំងឡើងដោយតំណាងប្រជាជនកម្ពុជាក្នុ

 ង​រយៈកាល ៥ឆ្នាំម្តង។

គណៈប្រធានរដ្ឋ មានភារៈកិច្ចតំណាងឲ្យរដ្ឋកម្ពុជាប្រជាធិបតេយ្យ នៅក្នុងប្រទេស និងក្រៅប្រទេស ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ ហើយនឹងតាមច្បាប់ និងតាមមាគ៌ានយោបាយរបស់សភាតំណាងប្រជាជន។

គណៈប្រធានរដ្ឋ មានសមាសភាពដូចតទៅៈ

- ប្រធាន ១រូប

- អនុប្រធានទី១ ១រូប

- អនុប្រធានទី២ ១រូប

អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាជនកម្ពុជាម្នាក់ៗ៖

ប្រជាជនកម្ពុជាគ្រប់រូប មានសិទ្ធិជីវភាពពេញទីខាងសំភារៈ ខាងស្មារតី និងខាងវប្បធម៌ដែលត្រូវបានកែប្រែឲ្យ

រីកចំរើនកាន់តែខ្ពស់ឡើងជានិច្ច។​ ប្រជាជនកម្ពុជាគ្រប់រូប សុទ្ធតែត្រូវបានធានាអះអាងខាងជីវភាពទាំងអស់។

១ កម្មករគ្រប់រូបជាម្ចាស់រោងចក្រ។

២ កសិករគ្រប់រូបជាម្ចាស់ស្រែចំការ។

៣ ពលករផ្សេងទៀត មានសិទ្ធិមានការងារធ្វើទាំងអស់។

ភាពគ្មានការងារធ្វើ មិនមានដាចខាងក្នុងកម្ពុជាប្រជាធិបតេយ្យ។

ត្រូវមានសមភាពពេញទី រវាងប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្គមកម្ពុជាជាមួយស្មើភាព យុត្តិធម៌ ប្រជាធិបតេយ្យ សុខដុមរមនា មានសុភមង្គល ក្នុងមហាសាមគ្គីជាតិទាំងមូល ដើម្បីការពារប្រទេស និងកសាងប្រទេសទាំងអស់គ្នា។

បុរស និងនារី ស្មើភាពគ្នាពេញទី លើគ្រប់វិស័យទាំងអស់។​ មិនអនុញ្ញាតឲ្យមានប្រពន្ធច្រើន និងប្តីច្រើន​ឡើ​យ​។ប្រជាជនកម្ពុជាគ្រប់រូប មានករណីកិច្ចការងារប្រទេស និងកសាងប្រទេសទាំងអស់គ្នា តាមសមត្ថភាព​ និងលទ្ធភាពរបស់ខ្លួន។

អំពីរដ្ឋធានី៖

ធានីរបស់កម្ពុជាប្រជាធិបតេយ្យញ គឺភ្នំពេញ។

អំពីទង់ជាតិ៖

ទង់ជាតិកម្ពុជាមានរូបភាព និងខ្លឹមសារដូចតទៅៈ

ផ្ទៃក្រហម មានរូបភាពប្រាសាទ កំពូលបីពណ៌លឿងនៅចំកណ្តាល។

ផ្ទៃក្រហម ជានិមិត្តរូបនៃចលនាបដិវត្តន៍ ការប្រយុទ្ធមោះមុតអង់អាចក្លាហានក្នុងការរំដោះជាតិ ការពារជាតិ និង​

កសាងជាតិកម្ពុជា របស់ប្រជាជនកម្ពុជា។

ប្រាសាទពណ៌លឿង ជានិមិត្តរូបនៃប្រពៃណីជាតិ និងប្រជាជនកម្ពុជាដែលជាអ្នកការពារប្រទេស ជាអ្នកស្ថាបនា

ប្រទេស ឲ្យបានថ្កុំថ្កើងរុងរឿង។

អំពីសញ្ញាជាតិ៖

សញ្ញាជាតិ គឺមានប្រព័ន្ធភ្លឺស្រែ និងប្រឡាយទឹក ជានិមិត្តរូបនៃកសិកម្មជឿនលឿន មានរោងចក្រជានិមិត្តរូបនៃ

ឧស្សាហកម្ម មានកម្រងគួរស្រូវ ជាស្នែងក្របីព័ន្ធពីក្រៅ ហើយមានអក្សរកម្ពុជាប្រជាធិបតេយ្យនៅពីក្រោម។

អំពីភ្លេងជាតិ៖

ភ្លេងជាតិ នៃកម្ពុជាប្រជាធិបតេយ្យ គឺ ១៧ មេសា មហាជោគជ័យ

អំពីកងទ័ពបដិវត្តន៍កម្ពុជា៖

កងទ័ពបដិវត្តន៍កម្ពុជាទាំងបីប្រភេទ ស្រួច តំបន់ ឈ្លប ជាកងទ័ពរបស់ប្រជាជន ដែលយុទ្ធជន យុទ្ធនារី កម្មា​ភិ​បា​​ល ជាកូនចៅរបស់ប្រជាជន កម្មករ កសិករ ពលករកម្ពុជាផ្សេងទៀត ការពាររដ្ឋអំណាចរបស់ប្រជាជនកម្ពុជា ការ​ពារកម្ពុជា ឯករាជ្យ សន្តិភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណា អធិបតេយ្យ ប្រជាធិបតេយ្យ ក្នុងបូរណភាព​ដែន​​ដី ហើយទន្ទឹមនឹងនេះ រួមចំណែកកសាងប្រទេសឲ្យថ្កុំថ្កើងរុងរឿង លើកស្ទួយជីវភាពប្រជាជនឲ្យបានរីក​ចំ​រើន និងសំបូរសប្បាយជាលំដាប់។

អំពីសិទ្ធិខាងជំនឿ និងសាសនា៖

ប្រជាជនកម្ពុជាគ្រប់រូប មានសិទ្ធិជឿជំនឿ ឬសាសនានាក៏បាន ហើយក៏មានសិទ្ធិមិនជឿជំនឿ ឬមិនជឿ​សា​ស​នា​

ណាក៏ដោយ។

មិនអនុញ្ញាតឲ្យសាសនាប្រតិកិរិយា ដែលបំផ្លិចបំផ្លាញកម្ពុជាប្រជាធិបតេយ្យ និងប្រជាជនកម្ពុជាដាច់ខាត។

អំពីនយោបាយក្រៅប្រទេស៖

កម្ពុជាប្រជាធិបតេយ្យ មានសន្ទុះដ៏មុតម៉ាំ ចង់មានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់ ដែ​លមាន​ព្រំជាប់ជាមួយខ្លួន ហើយនឹងជាមួយប្រទេសជិតឆ្ងាយទាំងអស់លើកសកលលោក តាមគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមកដាច់ខាត

កម្ពុជាប្រជាធិបតេយ្យ ប្រកាន់ខ្ជាប់នូវនយោបាយ ឯករាជ្យ សន្តិភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណា មិនអនុ​ញ្ញាតឲ្យប្រទេសណា មកតាំងមូលដ្ឋានសឹក នៅក្នុងប្រទេសកម្ពុជាដាច់ខាត តស៊ូដាច់ខាតនឹងការជ្រៀតជ្រែ​​តគ្រប់​បែបយ៉ាងពីខាងក្រៅ មកក្នុងកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា តស៊ូដាច់ខាតនឹងអំពើវិទ្ធង្សនា ឈ្លានពា​ន​គ្រប់បែប​យ៉ាងពីខាងក្រៅមកលើប្រទេសកម្ពុជា ទោះជាវិទ្ធង្សនា ឬឈ្លានពានខាងយោធាក្តី ខាងនយោ​បាយក្តី ខាងវប្បធម៌ក្តី ខាងសេដ្ឋកិច្ចក្តី ខាងសង្គមក្តី ខាងទូត ឬតាមរូបភាពយកនាមថាមនុស្សធម៌ក្តី។

កម្ពុជាប្រជាធិបតេយ្យ មិនជ្រៀតជ្រែតជាដាច់ខាតរាល់កិច្ចការផ្ទៃក្នុងប្រទេសទាំងអស់។កម្ពុជាប្រជាធិបតេយ្យគោ​រព ដាច់ខាតលក្ខការណ៍ ដែលប្រទេសនីមួយៗ មានអធិបតេយ្យភាព និងសិទ្ធិអំណាចចាត់ចែង និងសំរេចកិច្ច​ការប្រទេសខ្លួនដោយខ្លួនឯងពេញទី គ្មានការជ្រៀតជ្រែតពីខាងក្រៅ។

កម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅក្នុងមហាគ្រួសារ ប្រទេសមិនចូលរួមបក្សសម្ព័ន្ធណាដាច់ខាត។

កម្ពុជាប្រជាធិបតេយ្យ ខិតខំបង្កើតសាមគ្គីភាពជាមួយប្រជាជន តតិយលោកនៅអាស៊ី អាហ្វ្រិក អាមេរិកឡា​ទិនហើយនឹងប្រជាជនដែលស្នេហាសន្តិភាព និងយុត្តិធម៌ ក្នុងសកលលោកទាំងមូល ជួយឧត្ថម្ភគ្នាទៅវិញទៅមកយ៉ាង​សកម្ម ក្នុងការតស៊ូនឹងចក្រពត្តិនិយម អាណានិគមន៍និយមចាស់ថ្មី ដើម្បីឯករាជ្យភាព សន្តិភាព មិត្តភាព ប្រជា​​ធិបតេយ្យ យុត្តិធម៌ និងវឌ្ឍភាពពិតប្រាកដនៅលើសកលលោក៕

លទ្ធផល​ស្វែងរក ៤. រដ្ឋធម្មនុញ្ញ 1975 – Untitled lac.org.kh › wp-content › uploads › 2017/11 › រដ្ឋធម្មនុ...

 មហាសន្និបាតជាតិលើកទី៣ អនុម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៥. ប្រកាសជាផ្លូវការ ...

 ការសិក្សាស្រាវជ្រាវ ស្វែងរកគ្រប់ផ្នែកដែលពាក់ព័ន្ធនិងច្បាប់ ពិសេសរដ្ឋធម្មនុញ្ញនេះ ដើម្បីឲ្យបងប្អូនខ្មែរទូទាំងប្រទេសបានដឹង បានយល់ ពីរដ្ឋធម្មនុញ្ញនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា។

 

 

 

No comments

Powered by Blogger.