Header Ads

យាយម៉ៅពេជ្យនិល យល់សប្តិ​ប្រាប់យាយពៅ អ្នកស្នងរូប នៅខេត្តព្រះវិហារ ថា គ្រោះថ្នាក់ចរាចរណ៍​បង្ក​ឲ្យ​ស្លាប់​ច្រើនត្រង់​តំបន់​គាត់ ពុំមិនជាអំពើរបស់គាត់ទេ គឺបង្កឡើងពីខ្មោចតៃហោងតាមដងផ្លូវ

 ខេត្តកំពង់ស្ពឺៈ

ដោយ៖ សេង ស៊ីដារ៉ូ


មនុស្សគួរតែពិចារណាថា តើការយល់សប្តិ ជាជំនឿមួយយកជាការបានដែលឬអត់? ដោយមានអ្នកស្នងរូបម្នាក់ឈ្មោះ យាយពៅ រស់នៅខេត្តព្រះវិហារ​ ជាអ្នកកាន់ផ្លូវបារមីបានយល់សប្តិឃើញរូបយាយម៉ៅពេជ្រនិល មក​ប្រាប់គាត់ថា ចៅឯងជួយប្រាប់បងប្អូនយើងផងកុំឲ្យខឹងសម្បារមកលើយាយខ្លាំងពេក មានអ្នកខ្លះយករបស់​គប់​រូបសំ​ណាក​យាយថែមទៀតផង។

ដោយចោទថា​រូបយាយ ជាអ្នកផ្តាច់ជីវិតបងប្អូនយើង ដោយគ្រោះថ្នា​ក់​ចរាចរណ៍ច្រើនណាស់ តែតាមការពិត​យាយ​​ម៉ៅ សុំសីលសុំទានយូរហើយ មិនដូចជាការចោទប្រកាន់នោះ​ឡើយ ព្រោះដោយសារមានខ្មោច​តៃ​ហោង​​តាមផ្លូវតាមកាច់ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ​ត្រង់កន្លែងម្តុំពេជ្រនិលនេះ។​

លោកយាយម៉ៅ បានរៀបរាប់នៅក្នុងយល់សប្តិបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍​ដែលបង្កឲ្យស្លាប់ច្រើនត្រង់​តំបន់​​គាត់ ពុំមិនជាអំពើរបស់គាត់ទេ ពោលគឺបង្កឡើងពីខ្មោចតៃហោងតាមដងផ្លូវ ជាអ្នកបង្កឡើង ​ដោយ​រូប​យាយ​គ្រប់​គ្រងមិនបានសព្វនោះទេ ទើបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនដូច្នេះ។

នេះជាពាក្យសម្តីរបស់លោកយាយម៉ៅពេជ្រនិល ដែលបានទៅពន្យល់សប្តិឲ្យយាយពៅ ជួយផ្សព្វផ្សាយទៅ​ដល់​គ្រួសារឬសាច់ញាតិសព ឲ្យមកឧទ្ទិសមគ្គផលធ្វើបុណ្យ ឲ្យដល់សពផង ​ដើម្បីឲ្យរូបគេបានទៅចាប់​កំ​ណើ​ត​ដូចគេដូចឯង បើមិនដូច្នោះទេវិញ្ញាណសពទាំងនោះ នៅវិលវល់ពេញព្រៃមិនទៅណាឆ្ងាយនោះឡើយ បើមិនមានសាច់ញាតិធ្វើបុណ្យឧទ្ទិសឲ្យដល់នោះ។

លោកយាយពៅ ជាអ្នកស្នងរូប បានបញ្ជាក់ថា​ នេះជាជំនឿរបស់ខ្មែរយើ​ង នៅពេលដែលមានអ្នកស្លាប់​នៅ​តាម​ទីសាធារណៈឬក្នុងព្រៃ បើមិនធ្វើបុណ្យឬវិធីអន្ទងព្រលឹងវិញ្ញាណនៃសព ឲ្យបានត្រឹមត្រូវនោះទេ វិញ្ញាណ​គ្មានការស្ងប់ស្ងាត់នោះទេ។ សាច់ញាតិនៃសព ត្រូវមកធ្វើបុណ្យ​ឧទ្ទិសឲ្យសព ​ទៅចាប់កំណើតជាថ្មី ហើយអ្វីដែល​យាយ​ម៉ៅ បានបង្ហាញក្នុងការយល់សប្តិនេះ ​គួរតែនាំគ្នាពិចារណាថា ត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រលឹង​វិញ្ញាណខ័ក្ខ ​អ្នកដែលស្លាប់ទៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះបានស្ងប់៕

 

No comments

Powered by Blogger.