Header Ads

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចែកអំណោយសម្ភារៈវិទ្យាសាស្ត្រា និងស្បៀងអាហាររបស់ចិន​​​​ ជូនប្រជា​ពល​​រដ្ឋទីទាល់ក្រ ១៣០គ្រួសារ

 ខេត្តកំពង់ឆ្នំាងៈ

ដោយ៖ សេង ស៊ីដារ៉ូ


នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ​​​​២០២០

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និង​

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល​ដ្ឋាន​ខេត្ត

កំពង់ឆ្នាំង  រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុម

​ការងាររាជរដ្ឋាភិបាល បានចូលរួមប្រគល់ និងទទួលអំណោយសប្បុរសធ៌ម ពីក្រុមហ៊ុនមិត្តចិន China Jiangxi 

International Economic and Technical Cooperation Co.Ltd., ដែលតំណាងដោយ Mr. Vincent Pu


សម្ភារៈវិទ្យាសាស្រ្ដ និងស្បៀងអាហារសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងគ្មានទីពឹងចំនួន ១៣០

គ្រួសារ មកពីឃុំទាំង ៩ ក្នុងស្រុកសាមគ្គីមានជ័យ នៃវិបត្តិជំងឺ COVID-19 រួមមាន  អង្ករចំនួន ៦ ៥០០គីឡូ​ក្រាម មីជាតិចំនួន ១៣០កេសតូច ទឹកត្រីចំនួន ១៣០យួរ ស្មើនឹង ៧៨០ដប ទឹកស៊ីអ៊ីវ ចំនួន ១៣០យួរ  ស្មើ​​នឹង ៧៨០ដប ម៉ាស់ ១៣០ប្រអប់ ស្មើនឹង ៦ ៥០០ម៉ាស់ ទឹកអាល់កុល ១៣០យួរ ស្មើនឹង៧៨០ដប ទែម៉ូម៉ែត្រសម្រាប់វាស់កំដៅចំនួន ១៣០ ដើម និងកូនសៀវភៅណែនាំពីវិធីការពារជំងឺកូវីត១៩ ចំនួន ១៣០ ក្បាល៕

 

No comments

Powered by Blogger.