Header Ads

អ៊ុំស្រី ខា ទៀង អាយុ៧០ឆ្នាំ ឈ្នះទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត


ខេត្តបាត់ដំបង

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនសែលកាត បានចែកជូនរង្វាន់ដល់អតិថិជនចំនួន ១០០ ០០០ 

ដុល្លារ  នៅខេត្តបាត់ដំបង ពីកម្មវិធីចាប់រង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។
​
ការចាប់រង្វាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលជារង្វាន់ទឹកប្រាក់ ១០០ ០០០ 

ម៉ឺនដុល្លា​។

អតិថិជនឈ្មោះ ខា ទៀង ដែលមានអាយុ៧០ឆ្នាំ មានសំណាងត្រូវរង្វាន់ ១០០ ០០០ដុល្លារ ពីក្រុមហ៊ុន​សែល
កាត់ រូបគាត់ទើបតែបានចូលរួមលេងកម្មវិធីនេះ ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក៏បានឈ្នះតែម្តង។ នៅថ្ងៃដែលចាប់រង្វាន់នេះ រូបគាត់បានលើកទូរស័ព្ទ ពីក្រុមការងារសែលកាត ប៉ុន្តែគាត់មិននឹកស្មានថាបាន​ ឈ្នះនោះទេ ដោយសារគាត់ចូលសំរាន្តស្ទើតែលង់លក់ទៅហើយ។

ប្រាក់រង្វាន់នេះ ក្រុមហ៊ុនសែលកាតបានយកទៅប្រគល់ជូនអ៊ុំស្រី ខា ទៀង នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់​

កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ​ ក្នុងទឹកដីខេត្តបាត់ដំបង។

អ៊ុំស្រី ពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ ហើយសូម​​

ថ្លែងអំណរគុណជាអនេក ដល់ក្រុមហ៊ុនសែលកាតចំពោះឱកាសដ៏មហាសំណាងនេះ។

ដោយមានការសំណូមពរពីសំណាក់អតិថិជនជាច្រើន នៅតាមបណ្តារខេត្ត ឲ្យមានការចាក់ផ្សាយលើកកញ្ចក់

​ទូរទស្សន៏ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ នឹងចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់នៅលើកញ្ចក់ទូរទស្សន៏

CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។

ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នាដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ 

“10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់៕




No comments

Powered by Blogger.