Header Ads

សែលកាត 4U For Everyone ផ្តល់នូវអត្ថប្រយោជន៍ ដ៏សម្បូរបែប សម្រាប់អតិថិជន


ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនសែលកាត ជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាប ពីការ​ពង្រីក​គម្រោង Cellcard 4U ដែល​

ជាគម្រោងទូរស័ព្ទ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា នាពេល​បច្ចុ​

ប្បន្ននេះ។ ក្រុមហ៊ុនបានសម្រេចបន្ថែមនូវគម្រោង Cellcard 4U For Everyone ដើម្បីផ្តល់ជូនអតិថិជន នូវ

​ជម្រើសកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។


4U គឺជាគម្រោងដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត ដែលត្រូវបានបង្កើតឡើង​ក្នុង
​អំឡុងពេលនៃវិបត្តិកូវីដ-១៩ ដើម្បីធានាថា ប្រជាជនខ្មែរគ្រប់រូប អាចទទួលបានទិន្នន័យអ៊ីនធើណិត​គ្រប់​គ្រាន់ សម្រាប់ប្រើប្រាស់ និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញ ជាពិសេសក្នុងកាលៈទេសៈដ៏ចាំបាច់បំផុត​តែម្តង។

ជម្រើសថ្មីក្នុងការប្រើប្រាស់ទិន្នន័យរបស់ Cellcard 4U For Everyone រួមមានគម្រោង ៥,000 រៀល

​១0,000 រៀល ២0,000 រៀល និង ៤0,000 រៀល ដោយផ្តល់ជូននូវសុពលភាពចាប់ពី ៧ថ្ងៃ រហូតដល់ ១

 ខែ។


គម្រោងនេះ បានផ្តល់ជូនអតិថិជន នូវជម្រើសដ៏សម្បូរបែបដូចជា៖

១ 4U 5,000 រៀល៖ ទទួលបានទិន្នន័យ 5000MB 5000 នាទី សម្រាប់តេក្នុងប្រព័ន្ធ និង 500 សារ

២ 4U 10,000 រៀល៖ ទទួលបានទិន្នន័យ 12GB តេក្នុងប្រព័ន្ធឥតកំណត់ និង 1,200 សារ

៣ 4U 20,000 រៀល៖ ទទួលបានទិន្នន័យ 30GB តេក្នុងប្រព័ន្ធឥតកំណត់ និង 3,000 សារ

៤ 4U 4, រៀល៖ ទទួលបានទិន្នន័យ 70GB តេក្នុងប្រព័ន្ធឥតកំណត់ និង 7,000 សារ

គ្រប់គម្រោង Cellcard 4U ទាំងអស់ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា គម្រោងនៅ​សល់
​​បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ ទទួលបានសេវាកម្ម Missed Call Alert ដោយឥតគិតថ្លៃ និងទទួល​បាន​ផ្កាយ​ទ្វេ​ដងក្នុង Cellcard Club។ ជាងនេះទៅទៀត គម្រោងប្រចាំសប្តាហ៍ ក៏មានផ្តល់ជូននូវអត្ថ​ប្រយោជន៍​​ដ៏ច្រើនសម្បើម ហើយរៀងរាល់ពេលដែលអតិថិជន ប្រើប្រាស់គម្រោងបានបីសប្តាហ៍នោះ ​ពួក​គាត់​​នឹងអាចប្រើប្រាស់សប្តាហ៍ទី៤ បានដោយឥតគិតថ្លៃ។ អតិថិជនប្រើប្រាស់ Cellcard 4U ក៏អាចផ្ញើកាដូ​ទៅ​កាន់អ្នកប្រើប្រាស់ Cellcard 4U ផ្សេងទៀត បានផងដែរ។


លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា យើងចង់​

ឲ្យអតិថិជនកាន់តែច្រើនឡើង ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ពីគម្រោងប្រកបដោយភាពច្នៃប្រឌិត​ខ្ពស់​​​

នេះ។ Cellcard 4U For Everyone គឺជាគម្រោងដំបូងគេបំផុត ដែលឲ្យអ្នករក្សាទិន្នន័យនៅសល់​បូក​បន្ថែម

ទៅគម្រោងថ្មីបន្ទាប់។ ដូច្នេះអតិថិជនរបស់យើង នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាទីគាប់ចិត្ត និង​សន្សំ

សំចៃបានច្រើនជាមួយគម្រោងពិសេសនេះ។ យើងពិតជាត្រេកអរខ្លាំងណាស់ ដែលអាចផ្តល់នូវ​ជម្រើសដ៏ច្រើន

សម្បូរបែប ជូនដល់អតិថិជន ដែលមានតម្រូវការប្រើប្រាស់ទិន្នន័យច្រើន និងចង់បានសុ​ពល​ភាព​យូរអង្វែង។


ក្រុមហ៊ុនសែលកាត បានរៀបចំបង្កើតក្រុមការងារចម្រុះ ដែលមានទាំងក្រុមក្រៅបណ្តាញ ក្រុមអនឡាញ និង

ក្រុមចុះបម្រើសេវាផ្ទាល់ សម្រាប់ធ្វើការទំនាក់ទំនងជាមួយអតិថិជនថ្មីៗ ដើម្បីជួយសម្របសម្រួល​ពួក​គាត់​ក្នុង

ការភ្ជាប់គម្រោង Cellcard 4U For Everyone ខណៈដែលការអនុវត្តគម្លាតសង្គម ក៏ត្រូវបាន​ប្រកាន់​​យ៉ាង​​

ខ្ជាប់ខ្ជួន។


កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនក៏បានធ្វើការជ្រើសរើសអតិថិជន Cellcard 4U ចំនួនបីដង ក្នុងមួយ​សប្តាហ៍ ដើម្បីផ្តល់នូវកាដូភ្ញាក់ផ្អើលជូនដល់ពួកគាត់។ អតិថិជនភ្ជាប់គម្រោង 4U ទាំងអស់ នឹងទទួល​បាន​ទឹក​ប្រាក់បន្ថែម 10% រហូតដល់ចុងខែកក្កដាផងដែរ៕




No comments

Powered by Blogger.