ជំនឿប្រាសាទបុរាណខ្មែរ សាងសង់បែរមុខទៅទិសលិច
ប្រដូចទៅថ្ងៃលិច (ឬដើរបញ្ច្រាស់ទ្រនិចនាឡិកា)
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
ប្រាសាទបុរាណខ្មែរជាច្រើន
ដែលបុព្វបុរសយើង បានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ និងមានអាយុកាលរាប់
ពាន់ឆ្នាំមកហើយ
មានប្រាសាទខ្លះ សាងសង់បែរមុខទៅទិសខាងលិច ដូចជា ប្រាសាទអង្គរវត្ត ព្រោះដោយសារនាសម័យនោះ
មានអបិយជំនឿយ៉ាងខ្លាំងទៅលើសាសនា។
ប្រាសាទអង្គរវត្ត
ដែលធ្វើការសាងសង់បែរមុខទៅទិសខាងលិច គឺតំណាងមរណភាព ប្រដូចទៅថ្ងៃលិច។
ចម្លាក់ក្រឡោតនៅលើជញ្ជាំងរោងទងទី៣
បង្ហាញដំណើររឿងតាម ប្រសវ្យ គឺដើរបញ្ច្រាស់ទ្រនិចនាឡិកា ដូចពិធីហែរសពជុំវិញឈាបនដ្ឋានមុនបូជា។
ប្រជាពលរដ្ឋខ្លះ បានបកស្រាយថា
ហេតុផលដែលប្រាសាទអង្គរវត្ត បែរមុខទៅទិសខាងលិច ព្រោះពិបាកធ្វើ
ពិធីសាសនាផ្សេងៗ
ប្រសិនវាបែរមុខទៅកើត ជិតស្ទឹងសៀមរាប ហើយអ្នកខ្លះទៀតយល់ថា វាជាប្រាសាទផ្នូរ ឬឧទ្ទិសថ្វាយព្រះវិស្ណុ។
តាមការពិនិត្យមើល
របស់អ្នកស្រាវជ្រាវ និងមហាជននោះ សបញ្ជាក់ថា លើសិលាចារឹកប្រាសាទមួយចំនួន
ដែលឧទ្ទិសថ្វាយព្រះវិស្ណុផងដែរ
ក៏ប៉ុន្តែបែរមុខទៅទិសផ្សេងវិញ។
ប្រាសាទចិន(កោះកេរ្តិ៍)ឧទ្ទិសថ្វាយព្រះវិស្ណុនាម
គ្រីបតី (គ្រី>,ស៊ី្រលក្សី ជាទេវីតំណាងទ្រព្យសម្បត្តិ+បតី>ប្តី)
បែរមុខទិសខាងកើត(សិលាចារឹកប្រាសាទចិន)។
ប្រាសាទក្រវ៉ាន់
កសាងឆ្នាំ៨៤៣សក (៩២១គស) ឧទ្ទិសថ្វាយព្រះវិស្ណុត្រៃលោក្យនាថ បែរមុខខាងកើត
(សិលាចារឹកប្រាសាទក្រវ៉ាន់)។
ប្រាសាទភិមានអាកាស
កសាងឆ្នាំ៨៣២សក (៩១០គ.ស) ឧទ្ទិសថ្វាយព្រះវិស្ណុនាម ត្រៃលោក្យនាថ (ព្រះ
វិស្ណុ) បែរមុខខាងកើត(សិលាចារឹកប្រាសាទភិមានអាកាស)។
ប្រាសាទគោកពោធិ៍ (ឈ្មោះដើមស្វេតទ្វីប)
កំពូល A
, B , D ឧទ្ទិសថ្វាយព្រះវិស្ណុ សុទ្ធបែរមុខទៅរកទិសខាង
ជើងវិញ។
ទោះបីគ្មានសិលាចារឹកបញ្ជាក់ពីស្ថាបនិក
និងឧទ្ទិសថ្វាយទេពនោះ មានប្រាសាទខ្លះ យើងរាប់បញ្ចូលក្នុង
រចនាបថអង្គរវត្ត
ប្រហែលឧទ្ទិសថ្វាយព្រះវិស្ណុដែរ។
ប្រាសាទចៅសាយទេវតា ក្នុងរចនាបថអង្គរបែរមុខទៅទិសខាងកើត។
ប្រាសាទធម្មនុន ក្នុងរចនាបថអង្គរវត្ត
បែរមុខទៅទិសខាងកើត។
ប្រាសាទបន្ទាយសម្រែ ក្នុងរចនាបថអង្គរវត្ត
បែរមុខទៅទិសខាងកើត។ លើសពីនេះទៀត មានប្រាសាទមួយ
នៅកោះកេរ្តិ៍ ឧទ្ទិសថ្វាយផ្សេងពីព្រះវិស្ណុ
ក៏ប៉ុន្តែបែរមុខទៅទិសខាងលិច ដូចអង្គរវត្តដែរ។ ប្រាសាទ ក្រចាប់(កោះកេរ្តិ៍)កសាងឆ្នាំ៨៥០សក(៩២៨គ.ស)ឧទ្ទិសថ្វាយត្រីភុវនទេវ(ព្រះសិវៈ)បែរមុខខាងលិចដែរ៕
Post a Comment