ការកម្ចាត់ជាតិពុលក្នុងបន្លែ
និងផ្លែឈើ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ការកម្ចាត់សារធាតុពុល
គឺជាការលាងជម្រះបន្លែបង្កាឲ្យស្អាត។ ហើយក៏មានវិធីជាច្រើនទៀតដែរ សម្រាប់ផ្តល់
ភាពស្អាត
និងមានភាពងាយស្រួល និងខុសប្លែកពីគ្នា អាស្រ័យលើរូបអ្នកផ្ទាល់ ថា តើគួរជ្រើសរើសយក
វិធីណាទើបល្អ?
យើងសូមលើកយកវិធីសម្អាតងាយៗ
តែទទួលបានផលល្អ មកជូនអ្នកប្រើតាមតម្រូវការមានដូចតទៅ៖
ការលាងទឹក
វីធីលាង
គឺជាការប្រើប្រាស់ទឹករ៉ូប៊េនេធម្មតា បើកទឹកខ្លាំងៗ ឲ្យហូរលើបន្លែ ផ្លែឈើប្រហែល
៣ទៅ៤នាទីតែ
ប៉ុណ្ណោះ វាក៏ស្អាតគ្រប់គ្រាន់ហើយ។ ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ ២៥
ទៅ ៤០%។
ការត្រាំទឹក
ការត្រាំ គឺជាវិធីងាយៗ
ដោយមិនបាច់លាង ឬធ្វើការសម្អាតនាំខាតពេល គ្រាន់តែយកបន្លែ ផ្លែឈើទាំងនោះ
មកត្រាំក្នុងទឹកស្អាត
ដូចជាការប្រើទឹករ៉ូប៊េនេ ប្រហែល ៥ ទៅ ១០នាទី។ បន្ទាប់មកទើបលាងជម្រះជាថ្មីម្តង ទៀត
ប្រសិនបើបន្លែនោះមានធាង ដែលអាចមានជាតិគីមី ឬសារធាតុពុល នៅតោងជាប់នៅតាមបន្លុកកន្លៀ
ត ដូចជាស្ពៃក្រញាញ់ ស្ពៃបូកគោ សាឡាត សូមបេះធាងចេញ។ រួចធ្វើការលាងជម្រះម្តងមួយស្រទាប់ៗ
ជាមុនសិន។ ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ ២៥ ទៅ ៧៥%។
ការត្រាំទឹកអំបិល
វិធីត្រាំនេះ គឺជាការយកទឹកអំបិលដែលយើងធ្វើម្ហូប
មិនថា ជាអំបិលម៉ដ្ឋ ឬអំបិលក្រួសនោះទេ ដោយការ យក
អំបិលណាមួយ
១ស្រាបព្រាកាហ្វេមកលាយក្នុងទឹកប្រហែល ៤លីត្រ យកបន្លែទៅដាក់ត្រាំ ១០នាទី រួច
លាងចេញដោយទឹកស្អាតថ្មីម្តងទៀត។ វិធីនេះ ក្រៅពីបន្លែស្អាតហើយ
ថែមទាំងមានរសជាតិឆ្ងាញ់ និងមាន ពណ៌ស្រស់ស្អាតទៀតផង។ ភាគរយនៃការផ្តល់ភាពស្អាត
ប្រមាណ ៣០ ទៅ ៤០%។
ការប្រើទឹកថ្នាំលាងបន្លែ
វិធីត្រាំទឹកថ្នាំ
គឺជាការលាងសម្អាតដែលផ្តល់ភាពងាយស្រួល មិនបាច់ត្រៀម ឬលាយ នាំឲ្យលំបាកនោះទេ។
ព្រោះថ្នាំនេះ
អាចរកទិញបានតាមហាងទំនិញផ្សេងៗ តម្លៃក៏មិនថ្លៃ ងាយស្រួលក្នុងការប្រើប្រាស់ទៀតផង។
សូមអ្នករើសយីហោណាដែលមានឈ្មោះល្បីអាចទុកចិត្តបាន ចម្រាញ់ចេញពីធម្មជាតិច្រើនជាង
សារធាតុគីមី តម្លៃមិនថោកពេក ច្រកក្នុងដប ថង់បិទជិតល្អ។ ចំណែកវិធីប្រើ
គឺអនុវត្តន៍តាមការណែនាំលើផ្លាកសញ្ញា ដោយលាយជាមួយទឹកស្អាតរួចត្រាំបន្លែតាមពេលកំណត់។
បន្ទាប់មកលាងជម្រះដោយទឹកស្អាតជាថ្មីនោះ ក៏រួចជាស្រេចទៅហើយ។
ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ ២០ ទៅ ៣៥%។
ការត្រាំទឹកប៉ូតាស្យូមពែរម៉ង់កាណាត
(KMnO4)
វិធីត្រាំទឹក (KMno4) គឺជាវិធីត្រាំបន្លែ ផ្លែឈើ មានតាំងពីបុរាណកាលមកម្ល៉េះ។
វាជាគ្រាប់តូចៗមានពណ៌
ស្វាយស្រស់ស្អាត អាចរកទិញទឹក(KMnO4) បានតាមតូបលក់ថ្នាំនានា
មានតម្លៃថោក និងប្រើតែបន្តិច ប៉ុណ្ណោះ។ រីឯវិធីប្រើ គឺទឹក(KMnO4) ប្រហែល ២០ ទៅ ៣០គ្រាប់ លាយជាមួយទឹក ៤លីត្រ។ បន្ទាប់មក ដាក់ត្រាំបន្លែ
១០នាទី រួចចាំលាងសម្អាត ដោយទឹកស្អាតក៏ជាការស្រេច។ ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ
៣៦ ទៅ ៤៥%។
ការកាច់ធាងមុននឹងលាងសម្អាត
វិធីនេះ
ក៏ដូចជាវិធីត្រាំទឹកដែរ តែវិធីនេះ យើងត្រូវបេះធាង មែក ឬពុះជាចម្រៀកៗ
ដាច់ដោយឡែកពីគ្នាជា
មុនសិន។ រួចទើបយកមកត្រាំទឹកស្អាត ប្រហែល ១៥នាទី បន្ទាប់មកទៀត
ទើបយើងលាងចេញដោយទឹកស្អាតជាថ្មីម្តងទៀត។ ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ ៣០%។
ការត្រាំសូដ្យូមប៊ីកាបូណាត
(NaHCO3)
វិធីត្រាំ
សូដ្យូប៊ីកាបូណាត(NaHCO3)
គឺជាម្សៅម្យ៉ាងដែលយើងប្រើសម្រាប់ដាក់ឲ្យនំវាឡើងនោះឯង។ យើង
អាចយកវាមកលាងបន្លែ
ផ្លែឈើឲ្យស្អាតនឹងមានអនាម័យបានមួយកម្រិតថែមទៀត។ រីឯវិធីនេះ ត្រូវយកសូ
ដ្យូប៊ីកាបូណាត(NaHCO3) មួយស្លាបព្រាកាហ្វេ លាយជាមួយទឹកប្រមាណ
៤លីត្រ បន្ទាប់មកយកបន្លែ ឬ ផ្លែឈើមកត្រាំចំនួន ១៥ ទៅ ២០នាទី
រួចលាងចេញដោយទឹកស្អាតជាថ្មីម្តងទៀតក៏ជាការស្រេច។ ភាគរយ នៃការផ្តល់ភាពស្អាត ប្រមាណ
២៦ ទៅ ៦០%។
ការត្រាំទឹកខ្មេះ
វិធីត្រាំទឹកខ្មេះ
គឺសំដៅលើទឹកខ្មេះ ដែលយើងតែងតែយកមកធ្វើម្ហូបឲ្យមានរសជាតិជូរ និងជាទឹកខ្មេះ ដែល
ចម្រាញ់ចេញពីរុក្ខជាតិផ្សេងៗ មិនមែនជាទឹកខ្មេះសិប្បនិម្មិត ឬអាស៊ី
ដែលបានមកពីការសំយោគនោះទេ ព្រោះវាមានគ្រោះថ្នាក់ដល់ក្រពះទៀតផង។ រីឯវិធីនេះ
គឺយកទឹកខ្មេះមួយស្លាបព្រាបាយ លាយជាមួយទឹក ប្រមាណ ៤លីត្រ រួចយកបន្លែ ផ្លែឈើ មកត្រាំប្រហែល
១០នាទី បន្ទាប់មកចាំលាងចេញដោយទឹកស្អាតសា ជាថ្មីម្តងទៀត។ ភាគរយនៃការផ្តល់ភាពស្អាត
ប្រមាណ ៣០ ទៅ ៣៥%។
ការត្រាំអ៊ីដ្រូហ្សែនពែរ៉ុកស៊ុត
វិធីត្រាំ
អ៊ីដ្រូហ្សែនពែរ៉ុកស៊ុត គឺអាចយកមកប្រើ ដើម្បីលាងជម្រះបន្លែបាន យ៉ាងសុវត្ថិភាព។
វិធីនេះ គឺយកអ៊ី
ដ្រូហ្សែនពែរ៉ុកស៊ីត ១ស្លាបព្រាកាហ្វេ លាយជាមួយទឹកប្រមាណ ៤លីត្រ
រួចយកបន្លែមកត្រាំប្រហែល ១០នា ទី បន្ទាប់មកក៏ស្រង់វាចេញ លាងសម្អាតជាមួយទឹកស្អាតម្តងទៀត។
ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ ៣៥ ទៅ ៥០%។
វិធីត្រាំទឹកកំបោរ
វិធីត្រាំទឹកកំបោរ
ដែលយើងកំពុងតែនិយាយនេះ គឺជាកំបោរ ដែលមនុស្សសម័យដើមនិយមប្រើសម្រាប់ពិសា
ស្លាម្លូនេះឯង។ រីឯវិធីនេះ គឺយកកំបោរ លាយជាមួយទឹក នៅក្នុងចាន ឬធុងទឹក
រួចដាក់តាមបរិមាណតម្រូវ ការ ហើយទុកឲ្យវារង រហូតដល់កំបោរ ធ្លាក់ដល់បាតចាន ឬធុងហើយ
យើងក៏នឹងបានទឹកថ្លាៗ ដែលយើង ហៅថាទឹកកំបោរ រួចយកទឹកកំបោរនេះ ទៅត្រាំបន្លែ ផ្លែឈើ
ទុកចោលប្រហែល ១០នាទី ទើបស្រង់ចេញ លាងសម្អាតដោយទឹកស្អាតជាថ្មីម្តងទៀត។
ភាគរយនៃការផ្តល់ភាពស្អាត ប្រមាណ ៣៥ ទៅ ៥៥%។
ដកស្រង់ចេញពីសៀវភៅ
អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ
ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម។
Post a Comment