Header Ads

ប្រជាកសិករ ​ក្នុងឃុំ​ល្វា​ឯម ស្រុកពញាឮ នាំគ្នាដាំស្លឹកគ្រៃ ព្រោះតម្រូវការទីផ្សារច្រើន



ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ


ស្លឹកគ្រៃ គឺជាគ្រឿងផ្សំដាក់ជាមួយម្ហូបអាហារ ​ដែលមានតម្រូវការច្រើនរាល់ថ្ងៃ​ ហើយប្រជាជនស្ទើតែគ្រប់រូប​ធ្វើ

ការដាំវា នៅតាមដំបងផ្ទះ ដីក្រោយផ្ទះ ឬដីដែលទំនេរ។​

នៅពេលដែលមានតម្រូវការទីផ្សារច្រើន ទើបប្រជាកសិករយើង ​ក៏បាននាំគ្នាចាប់ផ្តើម​ដាំស្លឹកគ្រៃនេះ​ក្នុងឃុំ​ល្វា​

ឯម ស្រុកពញាឮ ខេត្តកណ្តាល។

ត្បិតតែស្លឹកគ្រៃងាយដាំ ក៏ពិតមែន តែក៏ត្រូវការពេលវេលាចាប់ពី ៤ខែទៅ៥ខែដែរ ទម្រាំបានប្រមូលផល​និង​ធ្វើ

ការបញ្ចេញលក់នៅលើទីផ្សារ។

លោក ឃឿន រស់នៅក្នុងឃុំល្វាឯម ស្រុកពញាឮ ខេត្តកណ្តាល ​ដែលជាអ្នកដាំស្លឹកគ្រៃនេះ ​បានឲ្យដឹងថា​រូប
លោក បានចាប់មុខរបរដាំស្លឹកគ្រសនេះ ទើបតែ២ឆ្នាំប៉ុណ្ណោះ នៅក្នុងឃុំនេះ ​មានអ្នកដាំស្លឹកគ្រៃច្រើន​គួរ​សម សំខាន់ដីនៅទំនេរតិច ឬច្រើន។

លោក ឃឿន បានបន្តទៀតថា រូបលោក បានដាំស្លឹកគ្រៃនេះ លើផ្ទៃដីក្បាល៤០ បណ្តោយ២០០ម៉ែត្រ ក្នុង​ការ
ដាំស្លឹកគ្រៃនេះ ត្រូវចំណាយទុនប្រមាណ៣លានរៀល​ ដោយដាំក្នុងរណ្តៅ ២ទៅ៣​ដើមប៉ុណ្ណោះ ក្នុងរយៈ​ពេល៤ខែ ស្លឹកគ្រៃចាប់ផ្តើមបែកគុម្ព អាចប្រមូលផលបាន។​ ស្លឹកគ្រៃមានពីរប្រភេទ គឺស្លឹកគ្រៃត្រែង ដែល​មាន​ទីផ្សារខ្លាំង ដោយឡែកប្រភេទស្លឺកគ្រៃក្រអូប  កសិករយើងមិនដាំនោះទេ។

លោក ឃឿន ​បានបញ្ជាក់ទៀតថា ស្លឹកគ្រៃមានអាយុកាលតែ ២ឆ្នាំប៉ុណ្ណោះ ដោយក្នុង១ឆ្នាំៗ យើងប្រមូល
​ផល​បាន២ដង ដោយទទួលបានទិន្នផល៨តោន ដោយចាប់ផ្តើមដាំចាប់ពីខែវិច្ឆិកា ដល់ខែមីនា។ ស្លឹកគ្រៃ​ត្រែងនេះ អាចលក់បាន១គីឡូក្រាម ១ពាន់រៀល ក្នុងដំណាក់កាលទី១ និងដំណាក់កាលទី២ បានថ្លៃ៨០០​រៀល ក្នុង១គីឡូក្រាម៕


No comments

Powered by Blogger.