ម្ចាស់សិប្បកម្មត្បាញកន្រ្តកដោយដៃ ថា មុខរបរនេះធ្វើឲ្យគ្រួសារធូរធារ និងជាផលិតផលខ្មែរសុទ្ធសាធ
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
សិប្បកម្មត្បាញកន្ត្រកដោយដៃនេះ
ជាលក្ខណៈគ្រួសារខ្នាតតូច មានរយៈពេលយូរអង្វែង បន្តទៅកូនចៅគ្រប់
ជំនាន់ ហើយសិប្បកម្មត្បាញកន្ត្រកមួយនេះ
គឺមានទីផ្សារស្រាប់ ចំណែកអ្នកទិញវិញ មានការគាំទ្រច្រើន ព្រោះជាផលិតផលរបស់ខ្មែរសុទ្ធសាធ
តម្លៃក៏សមរម្យ។
អ្នកស្រី វ៉ាត វ៉ុន ជាអ្នកផលិតកន្រ្តក
ពីវត្ថុធាតុដើម មានដូចជា វល្លិ៍ធ្នឹង និងស្លឹកចាក បានលើកឡើងថា ការ
ត្បាញកន្រ្តកនេះ ធ្វើឲ្យជីវភាពធូរធារច្រើន
ហើយទីតាំងផលិតកន្ត្រកនេះ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
អ្នកស្រី វ៉ាត វ៉ុន បានបញ្ជាក់ប្រាប់ទៀតថា
ក្រុមគ្រួសាររបស់អ្នកស្រី បានចាប់មុខរបរក្នុងការផលិតកន្ត្រកដាក់
ផ្កានេះ តាំងពីឆ្នាំ១៩៧៩មកម៉្លេះ
រហូតដល់បច្ចុប្បន្ននេះ។ ការផលិតកន្ត្រកផ្កានេះ មានពីរប្រភេទ គឺ ១ ជាកន្ត្រកសម្រាប់ទៅផ្សារ
មានតម្លៃចាប់ពី៣ម៉ឺនទៅបួនម៉ឺនរៀល ដែលជាប្រភេទកន្ត្រកមានតម្លៃខ្ពស់ជាងគេ ទី២ ជាប្រភេទកន្ត្រកដាក់ផ្កា
មានតម្លៃថោក ដែលអាចលក់ចេញបានតែ១ពាន់រៀលប៉ុណ្ណោះ។
ក្នុងពេលដែលមានមេរោគជំងឺកូវីត១៩
កំពុងរីករាលដាលពេញប្រទេសកម្ពុជា ទើបធ្វើឲ្យមុខរបរអ្នកស្រី មាន
ការស្ងាត់ ធ្វើឲ្យបាត់បង់អតិថិជន គ្មានអ្នកទិញក៏ដោយ
ក៏សិប្បកម្មរបស់អ្នកស្រី នៅតែដំណើរការដដែល។
អ្នកស្រី វ៉ាត វ៉ុន បានបន្ថែមទៀតថា
ទោះបីជាស្ងាត់ភ្ញៀវក៏ដោយ ក៏គ្រួសារគាត់នៅតែត្បាញកន្ត្រកពីរប្រភេទ
នេះដដែរ តែក្នុងបរិមាណតិចតួចតែប៉ុណ្ណោះ៕
Post a Comment