Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST


ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ហុង ចំណាប់


រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ​ក្រាលកៅស៊ូពីរជាន់ ចំនួនមួយខ្សែ

នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
                                                                                                         
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់​ប្រភេទ​
DBST​ ដែលកំពុងស្ថាបនានាពេលនេះ មានប្រវែង ១១គីឡូម៉ែត្រ និង៥០០ម៉ែត្រ តភ្ជាប់ពីភូមិថ្មឥដ្ឋ ឃុំថ្មឥត ស្រុកកំពង់ត្រឡាច ឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ​លទ្ធផលនៃកាសាងសង់​សម្រេច​​បាន ៩០% ហើយគ្រោងនឹងក្រាលកៅស៊ូឲ្យរួចរាល់នៅបំណាច់ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ។

លោកប្រធានមន្ទីរ បានបន្តទៀតថា នៅខេត្តកំពង់ឆ្នាំង ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ របស់​ក្រសួង​​​

អភិវឌ្ឍន៍ជនបទ ដែលកំពុងដំណើរការការដ្ឋានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានចំនួន៩ខ្សែ សរុប
ប្រវែង ១២៥,៩ គ.ម ក្នុងភូមិសាស្រ្ដស្រុករលាប្អៀរ  ទឹកផុស   បរិបូរណ៌ និងស្រុកសាមគ្គីមានជ័យ។ ដោយឡែកផ្លូវដែលបានស្ថាបនារួចមាន ៣ខ្សែ សរុបប្រវែងជាង ៣០គីឡូម៉ែត្រ នៅក្នុងស្រុកទឹកផុស និងស្រុករលាប្អៀរ។ 
                                        
លោក អ៊ុក រ៉ាប៊ុន​ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទជំហានទី

២ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួស

​ក្រហម​នៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការ​ធ្វើ
​ដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើ​សុវត្ថិ​ភាពសង្គម និងធ្វើឲ្យមានភាពធននឹងការបម្រែបម្រួលអាកាសធាតុផងដែរ។​​

​លោករដ្ឋមន្ត្រី បានបន្តថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ មានរយៈពេល ៦ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៥ 

ដល់ ឆ្នាំ២០២០ មានថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋា
​ភិបាល​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank)​រដ្ឋាភិបាល​អូស្រ្ដាលី (Australian Govenement) មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ទីភ្នាក់ងារបារាំងសម្រាប់​អភិ​វឌ្ឍន៍ (AFD)  និងមូលនិធិអាកាសធាតុជាយុទ្ធសាស្រ្ដ (Strategies Climate Fund)​សម្រាប់ស្ថាបនាផ្លូវ​ក្រាល​កៅ​ស៊ូពីរជាន់​ប្រភេទ DBST សរុបប្រវែង ១ ២០០ គ.ម   នៅក្នុងខេត្តគោលដៅទាំង ១០ គឺ ខេត្តត្បូង​ឃ្មុំ កំពង់ ចាម តាកែវ កំពង់ស្ពី កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ  ខេត្តកំពង់ធំ និងខេត្ត​សៀមរាប ។                                                                           

លោករដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានលំនៅ​ដ្ឋាន
​​តាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដី​បច្ចេក​ទេស ប្រចាំការនៅការដ្ឋានអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ​ដើម្បីធានាបាន ទាំងគុណភាព និងសោភ័ណភាព។   
      
លោករដ្ឋមន្រ្ដី​ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានជីកស្រះសហគមន៍មួយកន្លែងមាន ទំហំ

៥០ ម៉ែត្រ X ៥០ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ ស្ថិតក្នុងភូមិប្រចាក់ ឃុំព្រៃមូល ស្រុករលាប្អៀរ ។ លទ្ធផលសម្រេច
​បាន ៧០% ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះដែរ។

ចំណែកគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល​នៃសាធារ​ណ
​​​​​រដ្ឋប្រ​ជា​​មានិត​ចិន បានអនុវត្តន៍នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តបន្ទាយមានជ័យ  បាត់ដំបង  សៀម​រាប  ពោធិ៍សាត់ កំពង់ឆ្នាំង  ព្រៃវែង កំពត ស្វាយរៀង  កំពង់ស្ពឺ និង​កំពង់ចាម ក្នុងគោលបំណងធ្វើឲ្យ​ប្រសើ​​រ​​ឡើងនូវនក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ និងចូលរួមកាត់បន្ថភាពក្រីក្រ តាមរយៈការខួង​អណ្ដូង និងកសាងស្រះសហគមន៍។ដោយឡែកនៅខេត្តកំពង់ឆ្នាំងសម្រេចខួងអណ្ដូងស្នប់បាន ៧២អណ្ដូង លើគម្រោងចំនួន ៨០អណ្ដូង និងជីកស្រះសហគមន៍ដែលមានរៀបថ្មតាមជើងទេរបានចំនួន ៤ស្រះ លើ គម្រោងចំនួន ៥ ស្រះ៕


No comments

Powered by Blogger.