Header Ads

អំរែកកម្ម ឬស្នាដៃសង្គម


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


អ្នកក្រកូនច្រើន អ្នកមានកូនតិច រស់នៅសុខកាយសប្បាយចិត្ត។ នៅលើតុបាយអ្នកក្រពុំសម្បូណ៍ម្ហូបសោះ តែ

នៅលើកន្ទេលវិញ កូនដេកពពាក់ពពូនលើគ្នា នេះឬជាសំណើចចំអកនៃព្រហ្មលិខិត?

ទ្រឹស្តីម៉ាល់ទុស្សប្រាសចាកលក្ខណៈ មនុស្សធម៌នឹងពុំមានមូលដ្ឋានវិទ្យាសាស្ត្រសោះ។ ​កំណើនប្រជាជនពុំ 
មែនជាបាតុភូតកើតឡើងដោយឯកឯង ដោយគ្មានការទាក់ទងកត្តានយោបាយ ឬសេដ្ឋកិច្ចឡើយ។

អ្នកប្រាជ្ញប្រេស៊ីលម្នាក់ ឈ្មោះ កាស្ត្រូ(Josue de Castro) ដែលជាអតីតនាយកនៃអង្គការពិភពលោកផ្នែក
កសិកម្ម និងម្ហូបចំណី បានខំសិក្សាស្រាវជ្រាវ បញ្ជាក់ឲ្យដឹងថា ការអត់ឃ្លានពុំមែនកើតមកពីផែនដីមាន​មនុស្សហួសពេកនោះទេ តែផ្ទុយទៅវិញគឺការអត់ឃ្លានទេតើ ដែលធ្វើឲ្យមនុស្សមានកូនច្រើន។ អ្នកក្រ គឺអ្នក អត់ឃ្លាន គឺអ្នកដែលមានកូនច្រើន មនុស្សអត់ឃ្លានមានសំរើបច្រើន ក្នុងការសេពសន្ធវៈ តែប្រសិនបើអត់ឃ្លា​នខ្លាំងពេក មនុស្សនោះក៏គ្មានសំរើប គ្មានកំលាំងនឹងប្រកបការងារអ្វីៗដែរ។

សត្វ ដែលគេយកមកគ្រៀវ ស៊ីច្រើន មាឌធំ តែពុំមានកូននោះទេ។ ការខ្វះជាតិប្រូតេអ៊ីន ខ្វះជាតិអាស៊ីតអាមី​
ណេនេះ ធ្វើឲ្យមនុស្សមានកូនច្រើន ការផ្តល់អាហារដ៏ច្រើនដល់សត្វឆ្កែ កណ្តុរ បានធ្វើឲ្យសត្វពពួកនេះ គ្មាន កូន តាមស្ថិតិអង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា ក្នុងប្រទេសក្រីក្រ ទារក កើតយ៉ាងច្រើន។ ហេតុ នេះ ការអត់ឃ្លានមានឥទ្ធិពលយ៉ាងខ្លាំងដល់កំណើតទារក ប្រសិនបើគេពុំអាចបំបាត់ការអត់ឃ្លាន ចេញពីពិ ភពលោកបានទេ ពេលនោះ​ការហាមឃាត់កំណើតទារក ក៏ពុំអាចទទួលជោគជ័យឡើយ។​ ផ្ទុយទៅវិញគេ ដោះស្រាយបញ្ហាអត់ឃ្លានបាន លុះត្រាតែគេឆ្នៃសង្គមឲ្យមានលក្ខណៈ សម្រាប់បំរើផលប្រយោជន៍ប្រជាជន ពិតៗ ធ្វើឲ្យមនុស្សមានគុណសម្បត្តិ មានសុខភាពបរិបូរណ៍ អាចបង្កើតផលច្រើន។ ពិនតែមនុស្ស កើត​មក​មានមាត់មួយសំរាប់ទាមទារអាហារ តែមនុស្សនោះ ក៏មានដៃពីរសម្រាប់បង្កើតផលដែរ។ ទាំងពីនោះ ក្រោយ ពីបានទទួលការអប់រំយ៉ាងច្បាស់លាស់អាចធ្វើការចិញ្ចឹមមាត់ដប់ក៏បានដែរ៕

No comments

Powered by Blogger.