ដី ជាភោគសម្បត្តិដ៏ធំធេង នៅលើលោក
ភ្នំពេញៈ
ដោយ៖
សេង ស៊ីដារ៉ូ
គំនិតទុទិដ្ឋិនិយម
បានចាត់ទុកថា ការអត់ឃ្លានជាបាតុភូតធម្មតា ដែលវិទ្យាសាស្ត្រ និងបច្ចេកទេសពុំទាន់អាច
ដោះស្រាយរួច។
តែប្រសិនបើយើងពិនិត្យឲ្យបានដិតដល់ នូវផ្ទៃដីដែលបានដាំដំណាំពេលនោះ យើងនឹងដឹងច្បាស់ថា
ផ្ទៃដីបង្កបង្កើនផលទាំងមូល មានទំហំតែ ៨ កោដិ ៣៧២លានហិតតាតែប៉ុណ្ណោះ ពោលគឺ
ពុំដល់មួយភាគដប់នៃផ្ទៃដី ទាំងមូលផង។
អ្នកប្រាជ្ញដ៏ច្រើន
បានបញ្ជាក់ឲ្យដឹងថា សកលលោកមានសល់ទីវាលធំធេង ដែលអាចបង្កើតផលបាន មិនគួរ
ណាទុកចោលទំនេរយ៉ាងច្រើនបែបនេះសោះ។
ការធ្វើសហប្រតិបត្តិការអន្តរជាតិ និងអាចឆ្នៃដីនេះ ដើម្បីបង្កើន
ផលបន្ថែទៀត
ក្នុងភូមិភាគខាងជើង ដូចជាដីដែលគ្មានជីរជាតិល្អ មានអាកាសធាតុត្រជាក់ ហេតុអ្វីពួក គេមិន
ព្រមអនុវត្តន៍តាមទ្រឹស្តីវិទ្យាសាស្ត្ររបស់លោក
លី ស្សិនកូ (Lissenko) ពីព្រោះទ្រឹស្តីនោះ លើកឡើងថា
ដើម្បីដាំដំឡូងបារាំង ស្រូវភោជសាលី ពោត
បានទទួលផលដ៏ជាទីគាប់ចិត្តបាន លុះត្រាតែយើងរួមសាមគ្គី ផ្តល់គំនិតឲ្យគ្នា
និងធ្វើការទំនាក់ទំនងអ្នកជំនាញផ្នែកកសិកម្ម ឬប្រទេសដែលមានភាពរីកចម្រើនផ្នែកនេះតែម្តង។
ពីដើម “សាហារ៉ា” មានន័យថា វាលគ្មានជីរជាតិពណ៌ត្នោត
តែឥឡូវនេះ សាហារ៉ា ប្រែក្លាយទៅជា វាលពណ៌បៃតង សម្បូរដំណាំដាំដុះ និងប្រេងកាត់។
ក្នុងពេលថ្មីៗនេះ
អ្នកប្រាជ្ញបានរកឃើញអាហារមានជាតិប្រូតេអ៊ីន ដុះយ៉ាងច្រើនក្នុងទឹកសមុទ្ទ (សមុទ្រ)
ដូចជា សារាយ (algue)
ក្នុងមួយឆ្នាំៗ ប្រជាជនសៀមបានបរិភោគសត្វល្អិតម៉្យាងរស់នៅផ្ទៃទឹកសមុទ្ទ ដែល គេហៅថា
ផ្លង់តុង (plancton) អស់ ៥០០០តោន៕
Post a Comment