Header Ads

សិប្បកម្មកន្ទេល ធ្វើពីដើមផ្អាវ និងជា អត្តសញាណសម្គាល់ក្នុងស្រុកអង្គរធំ


ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


សិប្បកម្មកន្ទេល ធ្វើពីដើមផ្អាវ នៅក្នុងភូមិស្ពានថ្មី ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានបន្សល់ទុកតាំ​ងពី​
ដូនតាមកម៉្លេះ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ រហូតមកដល់បច្ចុប្បន្ននេះ។

លោកយាយ តួន មានអាយុ៧១ឆ្នាំ រស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ​បានឲ្យដឹងថា កន្ទេលផ្អាវនេះ​ត្បាញ​
ឡើងពីវត្ថុធាតុដើម គឺដើមផ្អាវ​ ដែលដើមរបស់វាមានទំហំប៉ុនមេដៃ​មេជើង តែប៉ុណ្ណោះ​ហើយពួកយើង​ត្រូវដើរស្វែងរកកាប់តាមក្នុងព្រៃធំជ្រៅៗទើបសម្បូរណ៍។

បើយើងប្រដូចដើមផ្អាវ ទៅនឹងធាងត្នោត យើងអាចពុះច្រៀកបានបីចំណែក។ ក្នុងការត្បាញកន្ទេលផ្អាវ​សម័យ
ថ្មីនេះ មានភាពជឿនលឿន ​រួមនឹងសោភ័ណភាពស្រស់ស្អាតជាងពីសម័យមុន ក៏ដោយសារតែអ្នក​ត្បាញជំនាន់មុន ត្បាញតែពីរជាន់ប៉ុណ្ណោះ​ ហើយសម័យថ្មីយើងនេះ ត្បាញញឹកដាក់ក្រឡាបានល្អ ហើយ​មានការកែលម្អច្រើន ដោយជ្រលក់ពណ៌ស្រស់ឆើត។​

កន្ទេលផ្អាវនេះ លក់ចេញបានថ្លៃ ១៥ម៉ឺនរៀល ដោយត្រូវចំណាយពេលយូរថ្ងៃ ទម្រាំផលិតបានជាកន្ទេល​នោះ​
។ ដោយសព្វថ្ងៃពិបាករកដើមផ្អាវណាស់ ដោយសារមានការកាប់បំផ្លាញព្រៃឈើអស់ច្រើន ទើបដើមផ្អាវ​ពិបាក​រក ម៉្យាងទៀត ដើម្បីត្បាញកន្ទេលនេះ ត្រូវទៅកាប់ដើមផ្អាវដោយខ្លួនឯង ក្នុងរដូវប្រាំង ដោយត្រៀម ដើមផ្អាវទុកពុំអាចត្បាញកន្ទេលនេះបានភ្លាមទេ ទាល់តែដល់រដូវវស្សា ទើបអាចយកដើមផ្អាវមកត្បាញជា​កន្ទេល​បានល្អ ពីព្រោះថា បើត្បាញកន្ទេលផ្អាវខែប្រាំង អាចក្លាយទៅជាស្រួយ ឬបាក់សាច់កន្ទេលផ្អាវ មិនល្អ​នោះឡើ៕

No comments

Powered by Blogger.