ការរក្សាសុវត្ថិភាព លើអាហារកម្ចាត់រ៉ាឌីកាល់សេរី
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ដោយ
ក៏ពុំមែនបានន័យថា ត្រូវបរិភោគដោយមិនគិតគូរពីសុវត្ថិភាពនោះដែរ។ បើមិនដូច្នោះទេ
ទន្ទឹមនឹងត្រូវ បានគុណប្រយោជន៍វា ក៏ប្រែទៅជាឲ្យទោសទៅវិញ
ហើយថែមទាំងអាចក្លាយជាកន្លែងផ្ទុកជាតិពុលក្នុងខ្លួន ជារៀងរាល់ថ្ងៃទៀតផង។
ហេតុនេះ
ទើបយើងនឹងលើកឡើងពីការជ្រើសរើសមធ្យោបាយកម្ចាត់ជាតិពុល និងការថែទាំអាហារកម្ចាត់រ៉ាឌី
កាល់សេរីម្តងវិញ។
វិធីជ្រើសរើសទិញបន្លែបង្កា
និងផ្លែឈើ ជាទូទៅសូមឲ្យអ្នកជ្រើសរើសទិញ
តាមគោលការណ៍ធំៗដូចតទៅ៖
១ ជ្រើសរើសពីកន្លែង
ដែលអាចទុកចិត្តបាន មានស្តង់ដាត្រឹមត្រូវ។
២ មានការច្រកថង់ ដប
ការវេចខ្ចប់ ឬប្រអប់ណែន បិទជិត និងមានអនាម័យគ្រប់គ្រាន់។
៣ មិនទិញបន្លែល្អហួសពេក
ព្រោះអាចមានជាតិគីមីនៅសេសសល់។
៤ មិនគួរទិញមកគរទុក
ក្នុងបរិមាណច្រើនពេកនោះទេ ព្រោះវាអាចធ្វើឲ្យលោកអ្នកមិនបានបរិភោគអាហារ
ស្រស់ៗ
ជារៀងរាល់ថ្ងៃ។
ការជ្រើសរើសទិញបន្លែបង្កា
ផ្លែឈើយ៉ាងប៉ិនប្រសប់
នេះគឺជាការយល់ដឹងយ៉ាងស៊ីជម្រៅ
លម្អិតទៅលើការជ្រើសរើសទិញអាហារកម្ចាត់រ៉ាឌីកាល់សេរី ដែលល្អវិ
សេសបំផុត
សូមអ្នកប្រើវិធីដូចខាងក្រោមនេះ៖
មិនជាប់កម្ចេចម្សៅសៗ
បន្លែមួយចំនួនអាចនឹងមានជាប់ម្សៅសៗ
ដែលតោងជាប់ពីលើបន្លែ ដែលវាអាចបញ្ជាក់បានពីភាពស្រស់ថ្មី ដូច
ជាខាត់ណា ត្រកួនចិន។
តែវាមិនមែនមានន័យថា យើងគួរតែទិញនោះទេ ព្រោះម្សៅនេះ វាអាចជាម្សៅ
ដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតក៏មានដែរ។ ហេតុនេះមិនបាច់ប្រថុយទិញរបស់នោះទេ។
ស្រស់ថ្មី
ស្រស់ថ្មីត្រង់នេះ
គឺជាបន្លែ ផ្លែឈើស្រស់ៗ ហើយមើលទៅនៅមានសំណើមនៅឡើយ។ មិនស្ងួត ស្វិត រលួយ
ឬជាំ
ស្បែកខាងក្រៅនៅល្អមានពណ៌ស្រស់ថ្លា។ ទាំងនេះ គឺបន្លែ ផ្លែឈើ
ដែលស្រស់ថ្មីគួរឲ្យចង់ទិញ។
ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម។
Post a Comment