Header Ads

សែលកាតជាប់នៅក្នុងបញ្ជីទស្សនាវត្តី CIO Bulletin ជា “30 Most Valuable Com​pa​nies to Watch 2020”



ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនសែលកាត បានជាប់នៅក្នុងបញ្ជីរបស់ទស្សនាវត្តី CIO Bulletin ជា “30 Most Valuable Compa

nies to Watch 2020”

សេចក្តីប្រកាសចុះផ្សាយតាមអនឡាញ ដែលមានគោលបំណងលើកកម្ពស់ដល់ ការកសាងអនាគតភ្លឺស្វាង
និងភាពជោគជ័យសម្រាប់ថ្នាក់ដឹកនាំធុរកិច្ច តាមរយៈការប្រើប្រាស់យុទ្ធសាស្រ្តនៃចំណេះដឹង និងជំនាញ គ្រប់​គ្រង​ផ្នែកព័ត៌មានវិទ្យាការឆ្លុះបញ្ចាំងនេះ បានឲ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍​ទៅ​មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។

លោក អៀន វ៉ាត់សុន Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការទទួល​
ស្គាល់នេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថា ក្រុមហ៊ុនសែលកាត តែងផ្តោតលើការកសាង​កេរ្តិ៍​ឈ្មោះ ក្នុងនាមជាក្រុមហ៊ុននាំមុខគេផ្នែកឌីជីថល នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទាន់សម័យផ្នែក​ឌីជីថល ល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតថ្មីៗ។

លោកនាយកប្រតិបត្តិ បានចូលរួមបកស្រាយនូវយុទ្ធសាស្រ្តអាជីវកម្ម និងការផ្តល់ជូននូវផលិតផលសម្បូរ​បែប 
ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រមូលផ្តុំ ដែលមានភាពស្មោះស្ម័គ្រ និងឋិតនៅក្នុងក្រុមចម្រុះ​គ្នា នៅក្នុងប្រទេសកម្ពុជា ។

ផលិតផលលេចធ្លោរបស់ក្រុមហ៊ុនសែលកាតរួមមាន Osja Exchange និង Big Love ដែលជាគម្រោងផ្តល់
​ជូនដល់​អតិថិជនយ៉ាងគាប់ចិត្តនូវនាទីសម្រាប់ហៅចេញ និងទិន្នន័យអ៊ីនធើណែតសម្រាប់ប្រើប្រាស់ ក្នុងតម្លៃ​មួយដ៏សមរម្យបំផុត។ នាពេលថ្មីៗនេះ សែលកាត ក៏បានផ្តល់ជូននូវកញ្ចប់សេវាកម្មថ្មី ដែលមានដូចជា Cellcard 4U និងកម្មវិធីលេងហ្គេមទូរស័ព្ទតាមអនឡាញ ដូចជា Orange Esports PUBG Mobile ជាដើម​ផងដែរ។ គម្រោងទាំងនេះ បានចូលរួមជួយប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ តាមរយៈការអនុញ្ញាតឲ្យបងប្អូនពលរដ្ឋខ្មែរ អាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ និងរីករាយកំ​សាន្ត​ដោយចំណាយក្នុងតម្លៃដ៏សមរម្យបំផុត​ ជាមួយបណ្តាញទូរស័ព្ទលឿនជាងគេបំផុត​ នៅក្នុងប្រទេស​កម្ពុ​ជា។

លោក Watson ក៏បានដាក់ចេញនូវផែនការពង្រីកវប្បធម៌នៃការបំពេញការងារ ដែលអនុញ្ញាត​ឲ្យមាន​ការ​
ពិភាក្សាដោយសេរី ក៏ដូចជាការពង្រីកនូវផែនការ Personal Development Plans ជូនដល់បុគ្គលិកទាំង​អស់ ដើម្បីជួយជម្រុញពួកគេឲ្យមានភាពរីកចម្រើនផ្ទាល់ខ្លួន និងដើម្បីជួយក្រុមហ៊ុនឲ្យសម្រេចបាន​នូវការ​ប្រើ​ប្រាស់សក្តានុពលបានពេញលេញ។

ក្រុមហ៊ុនសែលកាត បានទទួលពានរង្វាន់ជាច្រើន ដែលក្នុងនោះរួមមានទាំងពានរង្វាន់អន្តរជាតិ ប្រចាំតំបន់ 
និងក្នុងស្រុក ពីស្ថាប័នផ្សព្វផ្សាយឈានមុខគេ និងអង្គភាពឧស្សាហកម្មសកលចំនួន ២៥ ដោយត្រូវបាន​ទទួល​​ស្គាល់ថា ជាបណ្តាញទូរស័ព្ទចល័តនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនសែលកាត ក៏បានផ្តោតការសំខាន់ផងដែរ ទៅលើការជម្រុញឌីជីថលនីយកម្ម​នៅក្នុង​

ប្រទេសកម្ពុជា តាមរយៈការរៀបចំផ្តល់ជូននូវបច្ចេកវិទ្យា 5G ឲ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២០ ដល់អតិថិ​

ជន​​ក្នុងគោលដៅសំខាន់ៗ ស្ថាប័នរដ្ឋាភិបាល និងវិស័យសហគ្រាសផ្សេងៗទៀតជាដើម៕




No comments

Powered by Blogger.