Header Ads

សែលកាត រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់ កម្មករ កម្មការីនី រងគ្រោះ​ជម្ងឺ Covid-19




ភ្នំពេញៈ

ដោយ៖ កញ្ញា សុវ៉ាត


ក្រុមហ៊ុន សែលកាត រៀបចំនូវព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert ប្រព្រឹត្ត​ទៅ​

នៅថ្ងៃទី២៨ ខែឧសភា នេះ នឹងធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្ត​មាន​សម្តែង​​​របស់សិល្បករ សិល្បការនីល្បីៗ កំពុងពេញនិយមជាច្រើនរូបទៀត។

កម្មវិធីប្រគុំតន្ត្រីនេះ ដោយមានការចូលរួមសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណង​រៃ
អង្គាស​ថវិកា ​ដើម្បីជួយដល់អ្នកដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង​ពីស្ថានភាពជម្ងឺកូវីដ ១៩​ ដែល​ធ្វើ​​​ឲ្យ​សេដ្ឋកិច្ចធ្លាក់ចុះខ្លាំងបំផុត នាពេលបច្ចុប្បន្ន។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយម៉ោង និងមានការចូលរួមសម្តែងពីក្រុមតារាល្បីៗ រួមមាន 

កញ្ញា មាស សុខសោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក នូ ឧសភា លោក ចេន សមាជិកក្រុមតន្រ្តី Mustache

លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា។

ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួលជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយ​
ថវិកា ​ដែលប្រមូលបានពីកម្មវិធីប្រគុំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករកម្មការនីកាត់ដេរ ​ដែល​មាន​ពិការភាព និងមានផ្ទៃពោះ ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់ នៅនាពេលបច្ចុប្បន្ននេះ។

សមាជិកគាំទ្រសែលកាតទាំងអស់ ក៏អាចចូលរួមបរិច្ចាគក្នុងបុព្វហេតុជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេល​នៃ
ការសម្តែងតន្រ្តីផ្សាយផ្ទាល់ផងដែរ។ ពួកគេអាចតេ ឬផ្ញើសារទៅកាន់លេខ ១២៧០ ដោយចំណាយ​ត្រឹម​តែ ២៥សេន (.០០០ រៀល) ប៉ុណ្ណោះ សម្រាប់ការចូលរួមជាវិភាគទាន។ កម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅចំនួនពីរសប្តាហ៍ទៀត បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់។

សែលកាត នឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ​តាមទូរស័ព្
ទ​ឈានមុខគេនៅកម្ពុជា ដើម្បីផ្ទេរប្រាក់ជូនដល់កម្មករកម្មការនី មានពិការភាព និងមានផ្ទៃពោះឲ្យបាន នៅ​ក្នុង​អំឡុង​ខែមិថុនា ខាងមុខនេះ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមើលឃើញថា ដោយសារ​
ស្ថានភាពនៃវិបត្តិជម្ងឺកូវីដ១៩ ទើបក្រុមហ៊ុនសែលកាត រក​មធ្យោបាយ​ដ៏ល្អបំផុតក្នុងការផ្តល់នូវភាព​សប្បាយ​រីករាយ​ជូន ដល់អតិថិជន ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកា​ដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋមួយ​ចំនួន ដែលកំពុងជួបការខ្វះខាតនៅទូទាំងប្រទេសកម្ពុជាផងដែរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង​ ក៏បានមានប្រសាសន៍ថា ​យើងមានសេចក្តីរីករាយ​ដែល​
បានចូលរួមជាមួយក្រុមហ៊ុន Cellcard ដើម្បីជួយគាំទ្រសហគមន៍ដែលរងផលប៉ះពាល់​​នៃជម្ងឺកូវីដ ១៩។​ស្ថិត​ក្នុងគ្រាដ៏លំបាកនេះ ជំនួយសប្បុរសធម៌របស់លោកអ្នក ពិតជាចាំបាច់ចំពោះសហគមន៍របស់យើង​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែវាក៏ជម្រុញឲ្យប្រជាជនផ្សេងទៀត ជួយការពារសហគមន៍របស់យើងផងដែរ។

លោក វ៉ាត់សុន ក៏បានបញ្ជាក់បន្ថែមទៀតថា សែលកាត កំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បី​

ជួយ​គាំទ្រដល់បងប្អូនពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនេះ៕


No comments

Powered by Blogger.